​នេន​តូច រំលោភ​ក្មេងស្រី អាយុ​៥​ឆ្នាំ ត្រូវបាន​អនុគណ ផ្សឹក​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​

ភ្នំពេញ: នេន​តូច​ដែល​បានធ្វើ​សកម្មភាពលួ​ងលោម​ក្មេងស្រី អាយុ​៥​ឆ្នាំ​ម្នាក់ រំលោភ​សេពសន្ថវ​:​នៅក្នុង​កុដិ បែក​រឿង​៤​ថ្ងៃក្រោយ ឪពុកម្តាយ​ទៅប្តឹង​នគរបាល​ប៉ុស្តិ៍ ឲ្យ​ជួយ​រក​យុត្តិធម៌ កាលពី​វេលា​ម៉ោង ៣ រសៀល​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុង​វត្ត​គោក​ខ្សាច់ ភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខ​ណ្ឌេ​ពោធិ៍​សែន​ជ័យ​។​

​រហូតមកដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ត្រូវបាន​អនុគណ​សូត្រ​ស្តាំ សូត្រ​ឆ្វេង នៅ​វត្ត​ជម្ពូ​វ័ន ចាប់​ផ្សឹក ដើម្បី​ប្រគល់អោយនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​សាកសួរ ដោះស្រាយ​តាមផ្លូវ​ច្បាប់​។

​ក្មេងស្រី​រងគ្រោះ ឈ្មោះ ទ ល ហ អាយុ​ទើបតែ​៥​ឆ្នាំ រស់នៅក្នុង​បន្ទុកគ្រួសា​រ ឪពុកម្តាយ នៅក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​លោក​អន្ទិត​កូន​នេន ទទួលរង​ការចោទប្រកាន់​នោះ មាន​ព្រះនាម អន គឹម​ហាក់ មាន​ព្រះជន្ម ១៤ ព្រះវស្សា ទើបតែ​បួស​ជា​នេនបាន​ជាង​១​ខែ​កន្លងមកនេះ​ទេ ( ពោល​មុន​បុណ្យ​ភ្ជុំបិណ្ឌ ) គង់នៅ​វត្ត​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត នៅ​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ។​

​លោក កៅ ទ្រី អនុប្រធាន​ផ្នែក​បច្ចេកទេស​វិទ្យាសាស្ត្រ បានអោយដឹងថា ដោយ​ការពិនិត្យ​ជាក់ស្តែង ពី​គ្រូពេទ្យ​ជំនាញ បាន​អះអាងថា ពិតជា​មានការ​រំលោភ​សេពសន្ថវៈ ពិតប្រាកដ​មែន ទើប​ព្រះ​អនុគណ ចាប់​ផ្សឹក​នេន​តូច នៅ​វត្ត​ជម្ពូ​វ័ន និង​ប្រគល់អោយ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ យកទៅ​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕V​/S

​នេន​តូច រំលោភ​ក្មេងស្រី អាយុ​៥​ឆ្នាំ ត្រូវបាន​អនុគណ ផ្សឹក​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​

​នេន​តូច រំលោភ​ក្មេងស្រី អាយុ​៥​ឆ្នាំ ត្រូវបាន​អនុគណ ផ្សឹក​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​