បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ អន្តរាគមន៍​ពិសេស​ជំនា​ន់ទី​១

ភ្នំពេញ: នា​រសៀល​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទីបញ្ជាការ​កងពលតូច ទ័ព​ពិសេស​ឆត្រយោង ៩១១ បាន​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ អន្តរាគមន៍​ពិសេស​ជំនាន់ ទី​១ ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង នគរបាលជាតិ តំណាង លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ។​

​នាឱកាស​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​មានប្រសាសន៍ថា ជំនួសមុខ​ឲ្យ​អគ្គស្នងការដ្ឋាន នគរបាលជាតិ ក្នុង​វគ្គ​ហ្វឹកហ្វឺន​វគ្គ​ទី​១ គឺ​ការរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ពង្រឹង​កងក​ម្លាំ​ង​នគរបាលជាតិ ដើម្បី​ឲ្យ​នគរបាលជាតិ មាន លទ្ធភាព និង​សមត្ថភាព ក្នុងការ​បំពេញភារកិច្ច បម្រើ​ជាតិ មាតុភូមិ ជាពិសេស​កិច្ចការពារ​សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិ​សង្គម ។​

​លោក​ក៏បាន​ថ្លែងអំណរគុណ ដល់​សិ​កា្ខ​កាម​ទាំងអស់ ដែល​បាន​គោរព​វិន័យ គោរព​ពេលវេលា ជាពិសេស​មិនបាន​បោះបង់ វគ្គ​ហ្វឹកហ្វឺន នេះ ហើយ​ដែល​បង្ហាញ​ពី​ភាព ថ្លៃថ្នូរ របស់​កងកម្លាំង​នគរបាលជាតិ ។ លោក​បាន​បន្ត​ដែរ​ថា ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការដ្ឋាន នគរបាលជាតិ នឹង​ស្នើសុំ​ឲ្យ​វគ្គ​នេះ​បន្តទៀត នាពេល​ក្រោយ ។​

​គួរបញ្ជាក់​ដែរ វគ្គ​ហ្វឺ​ក​ហ្វឺ​ន​អន្តរាគមន៍​ពិសេស​នេះ មាន​រយៈពេល ១១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៥ ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ និង​មាន​សិក្ខាកាម ២០០ នាក់ ហើយ​ឆ្លងកាត់​វគ្គ​ហ្វឹកហ្វឺន សិក្ខាកាម​ទទួលបាន​លទ្ធផល ក្នុង​មាន​និ​ទេ្ទ​ស​ល្អ ១០,២៥ ភាគរយ​, ល្អ​បង្គួរ ៥៧,៤៤ ភាគរយ​, មធ្យម ៨,៧៣ ភាគរយ​, ខ្សោយ ១៣,៣៣ ភាគរយ ៕V​/S