អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ ២​ខ្នង ម្ចាស់​ភ័យ​ពេក លោត​ទម្លាក់​បាក់​ចង្កេះ

ត្បូងឃ្មុំ: ផ្ទះ​ចំនួន​២​ខ្នង ត្រូវបាន​អគ្គិភ័យ ឆាបឆេះ​អស់​គ្មាន​សល់ ស្រប​ពេលដែល សមាជិក​ក្រុម គ្រួសារ​ម្នាក់ៗ កំពុងតែ​ដេក​លង់លក់​។ គ្រោះ​អគ្គិភ័យឆាបឆេះ​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោងជាង ១  រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២១ វិច្ឆិកា ២០១៥ ស្ថិតនៅ​ភូមិ​កៀន​រមៀត ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ក្នុងនោះ​ម្ចាស់ផ្ទះ​ម្នាក់ បាន​បាក់​ចង្កេះ ព្រោះតែ​លោត​ចុះពីលើផ្ទះ គេច​ពី​ភ្លើង​។​

​ម្ចាស់ផ្ទះ​ខាងលើ ១-​ឈ្មោះ​សុះ ម៉ាន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ខូចខាត​ម៉ូតូ ២​គ្រឿង មាន​ប្រភេទ​គុប​១​គ្រឿង និង​ម៉ាក ហុងដា វ៉េវ​១​គ្រឿង មាន​ប្រពន្ធ​ឈ្មោះ សាវៈ អាយុ​៣៣​ឆ្នាំ (​បាក់​ចង្កេះ​) ម្តាយ​ឈ្មោះ កូប ម៉ះ អាយុ​៥៥​ឆ្នាំ របួស​ដៃ និង​ជើង និង​២- ឈ្មោះ សេន មីន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ជាមួយនឹង​ម្តាយ ដោយបាន​ខូចខាត​លុយ អស់​២​លាន​រៀល ព្រមទាំង​ខោអាវ​មួយចំនួនទៀត  ។​

​លោក​វរសេនីយ៍ត្រី ឃួន ក​ន្ថា​ប់ អធិការរង​នគរបាល ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ទៀតថា ស្រប​ពេលដែល​ម្ចាស់ផ្ទះ​នីមួយៗ កំពុងតែ​ដេក​លង់លក់​នោះ ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ ចេញពីផ្ទះ​របស់​បងប្អូន​ខ្មែរ​អ៊ិ​ស្លាម (​ផ្ទះ​ទី​១) ដោយបាន​ចាប់ផ្តើម ឆេះ​រាលដាល​មក​ផ្ទះ​ទី​២ បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ផ្សែងហុយ​ខ្មួលខ្មាញ់ ទៅលើ​អាកាស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​អ្នកភូមិផង​រប​ង​ជាមួយ នាំគ្នា​ដងទឹក​អណ្តូង​មក​ជះ​ភ្លើង​កំពុងតែ​ឆេះ​នោះ ។ តែ​មិនបាន​ថមថយ​នោះទេ គឺ​ភ្លើង​រឹតតែ​ឆេះ​ខ្លាំង​ឡើងៗ តែ​មិនបាន​ឆេះ​ឆ្លងទៅ​ព្រះវិហារ  និង​ផ្ទះ​របស់​បងប្អូន​ខ្មែរ​អ៊ិ​ស្លាម​នៅក្បែរ​នោះទេ ដោយសារតែ​អ្នកភូមិ​ជាច្រើន​នាក់ នាំគ្នា​ជួយ​អន្តរាគមន៍ ទាន់ ពេលវេលា ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក៏​មិន​បានចេញ​មកជួយ​អន្តរាគមន៍​ទាន់​ទេ គឺ​ដោយសារតែ​ចម្ងាយ​ផ្លូវ ឆ្ងាយ​ពេក​នោះ ។ មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ខាងលើនេះ  បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី ចេញពីផ្ទះ​ទី​១ ៕V​/S

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ ២​ខ្នង ម្ចាស់​ភ័យ​ពេក លោត​ទម្លាក់​បាក់​ចង្កេះ

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ ២​ខ្នង ម្ចាស់​ភ័យ​ពេក លោត​ទម្លាក់​បាក់​ចង្កេះ