​វៀតណាម​ខុសច្បាប់​២៦​នាក់ ​បញ្ជូន​ទៅ​ស្រុក​វិញ​​តាម​ច្រក​អន្តរជាតិ​​បា​វិត

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ខុសច្បាប់​ចំនួន​២៦​នាក់ (ប្រុស-ស្រី) ត្រូវ​កម្លាំង​ប៉ូលិស​​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ធ្វើ​ការ​​បញ្ជូន​ទៅ​ស្រុកកំណើតវិញ​ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៥ នេះ តាម​ច្រក​ទ្វារ​អន្តរជាតិ​បា​វិត ។

គួរ​រំលឹក​ថា ក្រោយ​ពី​មានការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នៅ​តាម​គ្រប់​បណ្តា​ខេត្ត​កន្លង​មក ដែល​ជនជាតិ​វៀតណាម​ទាំង​២៦​នាក់​នេះ គឺ​ប្រមូល​ពី​ខេត្តកំពត​, ខេត្តសៀមរាប​, ខេត្ត​ប៉ៃលិន និង​រាជធានី​ភ្នំពេញ ។

កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា មាន​ជនជាតិ​វៀតណាម​ខុសច្បាប់​៦​នាក់ទៀត​​នៅ​ខេត្តកោះកុង ត្រូវ​បាន​បញ្ជូន​ដល់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ​ដើម្បី​រៀបចំ​ឯកសារ​បញ្ជូន​ទៅ​ស្រុក​ដែរ ។