គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​ឲ្យ​លោក​បណ្ឌិត ជា ចំរើន លា​ចេញពី​គណបក្ស​ជា​ផ្លូវការ

គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​ឲ្យ​លោក​បណ្ឌិត ជា ចំរើន លា​ចេញពី​គណបក្ស ជា​ផ្លូវការហើយ នេះ​បើ​តាម​សេចក្តីសម្រេច​ ដែល​មាន​ចុះហត្ថលេខា​ដោយ សម្ដេច​វិបុល​សេនា​ភ័​ក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​សុក្រ ទី​២០ វិច្ឆិកា ២០១៥ ។

នៅ​ក្នុង​សេចក្តីសម្រេច សម្ដេច​វិបុល​សេនា​ភ័​ក្តី សាយ ឈុំ បាន​បញ្ជាក់​ថា គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​សម្រេច យល់ព្រម​ឲ្យ​ឯកឧត្តម ជា ចំរើន លា​ចេញពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ។

សូមបញ្ជាក់ថាលោក​បណ្ឌិត ជា ចំរើន អតីត​សមាជិក និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​រដ្ឋសភា​ នា​ពេល​បច្ចុប្បន្ន កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា បាន​សរសេរ​លិខិត​ជូន​ទៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថា លោក​សុំ​ឈប់​ ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ។

សេចក្តី​សម្រេច​របស់គណបក្ស​ប្រជាជន​កម្ពុជា មាន​ដូច​ខាង​ក្រោម ៖