UN អនុម័ត ឲ្យមានការ​ ដោះស្រាយ និងប្រឆាំង ISIS

ប៉ារីស ៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UN) បានអនុម័តក្នុងការជួយដោះស្រាយ និងឧបត្ថម្ភចំពោះវិបត្តិ ដែលបានកើតឡើង នៅទីក្រុងប៉ារីស ប្រទេសបារាំង និងបានស្នើឲ្យដៃគូពាក់ព័ន្ធ ចូលរួមប្រយុទ្ធ ប្រឆាំងនឹង ISIS ផងដែរ ។

ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញដោយ UN តាមរយៈ AP បានឲ្យដឹងថា « ពិភពលោកទាំងមូលមិនអនុ ញ្ញាតឲ្យ ISIS គំរាមកំហែងទាំងសន្តិសុខជាតិ និងអន្តរជាតិបន្តទៀតឡើយ នោះមានន័យថា យើងទាំងអស់ត្រូវតែរួមដៃគ្នា ក្នុងការលុបបំបាត់ នូវការគំរាមកំហែងមួយនេះ »។

សម្រាប់ UN នេះ ជាការគំរាមកំហែងលក្ខណៈទ្រង់ទ្រាយធំ លើកទី១៤ គិតត្រឹមឆ្នាំ ១៩៩៩មក រាប់បញ្ចូលទាំងការបាញ់ប្រហារ នៅទីក្រុងប៉ារីស ដែលបានសម្លាប់មនុស្ស ១៣២នាក់ និងរបួសជាច្រើននាក់, ហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានសម្លាប់មនុស្ស ៤៣នាក់នៅទីក្រុង Beirut និងការបំផ្ទុះគ្រាប់បែកទម្លាក់យន្តហោះរុស្ស៊ីដឹកអ្នកដំណើរ ២២៤នាក់ ធ្លាក់ក្នុងទីក្រុង Sinai ប្រទេសអេហ្ស៊ីបផងដែរ ដែលសុទ្ធសឹងតែជាទង្វើរបស់ ISIS ទាំងអស់ ៕

UN អនុម័ត ឲ្យមានការ​ ដោះស្រាយ និងប្រឆាំង ISIS