ប៊ែលហ្ស៊ិក ជាប្រទេស គំរាមកំហែងខ្លាំង ក្រោយពីវាយប្រហារ នៅប៉ារីស

ប្រ៊ូសែល ៖ ប្រទេសដែលមានព្រំប្រទល់ ជាប់បារាំង ប៊ែលហ្ស៊ិក បានកំពុងតែគំរាមកំហែងខ្លាំង ខាងភេរវកម្ម ក្រោយពីមានការវាយប្រហារ នៅទីក្រុងប៉ារីស ដែលបណ្តាលឲ្យស្លាប់ ១៣២នាក់ និងរបួសជាច្រើនរយនាក់កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ យោងតាម Reuters ចេញផ្សាយព្រឹក ថ្ងៃសៅរ៍ ទី២១ វិច្ឆិកានេះ ។

កងកម្លាំងសន្តិសុខ ប៊ែលហ្ស៊ិក បានកំពុងតែប្រុងប្រយ័ត្នខ្ពស់ ក្រោយពីហេតុការណ៍ ដែលបានកើតឡើងនៅប៉ារីស ដែលភេរវកម្ម អាចនឹងកើតឡើង គ្រប់ពេលវេលា ដោយសារតែភេរវករមួយភាគធំ បានចេញពីប្រទេសនេះ និងមេធំលោក Saleh Abdeslam ដែលត្រូវបានចាប់ខ្លួន ក្នុងចំណោមបក្ខពួក៦នាក់ ដោយការវាយឆ្មក់ចូលចាប់ពីសំណាក់ប៉ូលិសបារាំង សហការជាមួយនឹងប៉ូលិសប៊ែលហ្ស៊ិក ។

ភ្លាមៗនោះដែរ ការប្រកួតបាល់ទាត់មិត្តភាព អន្តរជាតិ រវាងក្រុមជម្រើសជាតិ ប៊ែលហ្ស៊ិក និងអេស្ប៉ាញ ក៏ត្រូវបានលុបចោលជាបន្ទាន់ផងដែរ ក្រោយពេលប៉ូលិសទទួលបានដំណឹង គំរាមវាយប្រហារពី ISIS នោះ ៕

ប៊ែលហ្ស៊ិក ជាប្រទេស គំរាមកំហែងខ្លាំង ក្រោយពីវាយប្រហារ នៅប៉ារីស