​ស្ពាន​អាកា​សតិ​ណូ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នា​ថ្ងៃនេះ

រាជធានី​ភ្នំពេញ​៖អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បានបញ្ជាក់​ឲ្យ​ដឹង​តាមរយៈ​គេហទំព័រ Facebook Page ផ្លូវការ​របស់លោក​ថា ចាប់ពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ វេលា​ម៉ោង​០៧ និង​០០​នាទី​ព្រឹក​តទៅ គម្រោង​ស្ពាន​អាកាស​តិច​ណូ បានដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន នូវ​ផ្លូវ​ស្ពាន​អាកាស ក្នុង​គោលបំណង ដើម្បី​ដោះស្រាយ​សម្រួលការ​កកស្ទះ​ចរាចរ នៅ​ចំណុច​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ ក្នុងឱកាស​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ តាម​ប្រសាសន៍​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ 

​     សូមជម្រាបថា ស្ពាន​អាកាស​តិច​ណូ ត្រូវ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់ កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន​។ ស្ពាន​នេះ​រត់​បណ្តោយ​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី ឆ្លងកាត់​ខាងលើ​ប្រសព្វ​មហាវិថី គីម​អ៊ី​ល​ស៊ុ​ង និង​មហាវិថី​ម៉ៅ​សេទុង មាន​បណ្តោយ​៣៨២​ម៉ែត្រ ទទឹង​១៥,៨​ម៉ែត្រ ផ្លូវ​រត់​ក្រោម​ដី​មាន​ប្រវែង​៣៥៦​ម៉ែត្រ និង​ទទឹង​ពី​៦​ទៅ​៨​ម៉ែត្រ​។ 

​    ​ស្ពាន អាកាស​ទី​៤ របស់​រាជធានី​ភ្នំពេញ​នេះ សាងសង់​ដោយ​ក្រុមហ៊ុន វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) ដោយ​តាម​គម្រោង​នឹង​បញ្ចប់ ការសាងសង់ នៅ​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៦ និង ចំណាយ​ថវិកា​សាងសង់ ១៤.៥០២.៤៧៦​ដុល្លារ បានមកពី​គម្រោង​វិនិយោគ​នានា​របស់​ក្រុមហ៊ុន OCIC៕ 

​ស្ពាន​អាកា​សតិ​ណូ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នា​ថ្ងៃនេះ
​ស្ពាន​អាកា​សតិ​ណូ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នា​ថ្ងៃនេះ
​ស្ពាន​អាកា​សតិ​ណូ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នា​ថ្ងៃនេះ