បុរស​សង្ហារ​កម្ពុជា​ម្នាក់ ឈ្នះ​ពាន​នៅ​ម៉ាឡេស៊ី​យប់មិញ


បុរស​សង្ហារ​កម្ពុជា​ម្នាក់ ឈ្នះ​ពាន​នៅ​ម៉ាឡេស៊ី​យប់មិញ

ព័ត៌មាន​រាយការណ៍​ពី​ប្រទេស​ម៉ាឡេស៊ី​មក បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង​ និង​ម៉ូដែល​របស់​កម្ពុជា​ម្នាក់ គឺ​លោក ឈុន វីរៈកុសល្យ បាន​ឈ្នះ​ពាន​ជា​តារា​ជា​ស្លៀក​ពាក់​ស្អាត​ជាង​គេ​ក្នុង​កម្មវិធី ASEAN CELEBRITY EXPLORE QUEST MALAYSIA 2015។

 

ជ័យជំនះ​នា​យប់​មិញ​នេះ បន្ទាប់ ឈុន វីរៈកុសល្យ និង​តារា​ខ្មែរ​៣នាក់​ទៀត មាន​សូដា នីតា យ៉ែម សំអូន និងសម ម៉ាណា បាន​ទៅ​ចូល​រួម​កម្មវិធី​ខាង​លើ​តាំង​ពី​ពាក់​កណ្ដាល​ខែ​នេះ​មក​ម្ល៉េះ​នៅ​ប្រទេស​ម៉ាឡេស៊ី។

 

បុរស​សង្ហារ​កម្ពុជា​ម្នាក់ ឈ្នះ​ពាន​នៅ​ម៉ាឡេស៊ី​យប់មិញ

 

កញ្ញា ទ្រី រ៉ាវី អ្នករាយការណ៍​ព័ត៌មាន​សិល្បៈ​របស់ Sabay ដែល​ស្ថិត​ក្នុង​ពិធី​ខាង​លើ បាន​រាយការណ៍​ពី​ប្រទេស​សម្បូរ​ដូង​ប្រេង​នេះ​ថា ឈុន វីរៈកុសល្យ បាន​ឈ្នះ​ពាន Best Dress Winner ពី​កម្មវិធី​ដែល​សិល្បករ​មក​ពី​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អាស៊ាន និង​ជា​ពាន​មួយ​ក្នុង​ចំណោម​ពាន​ជា​ច្រើន​របស់​កម្មវិធី។ ពាន​រង្វាន់​ដូច​គ្នា​នេះ ផ្នែក​នារី​បាន​ទៅ​បវរកញ្ញា​ប្រទេស​មីយ៉ាន់មា កញ្ញា EMERAID NYEI។

 

ជាមួយ​ជយលាភី​នេះ សាមី​ខ្លួន ថ្លែង​ឲ្យ​ដឹង​ថា លោក​សប្បាយ​ចិត្ត និង​មោទនភាព​យ៉ាង​ខ្លាំង​ដែល​ឈ្នះ​ពាន​រង្វាន់​មួយ​ពី​ប្រទេស​គេ ក្នុង​នាម​តំណាង​ឲ្យ​កម្ពុជា។ “និយាយ​ទៅ មិន​មែន​ជា​ការ​ចៃដន្យ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ត្រៀម​ជា​មុន និង​ផ្ចិតផ្ចង់​ខ្លាំង​ណាស់​ចំពោះ​ការ​ប្រើ​ប្រាស់​សំលៀក​បំពាក់​ក្នុង​កម្មវិធី​នេះ។ ឥឡូវ​ខ្ញុំ​បាន​ឈ្នះ​ហើយ ខ្ញុំ​សប្បាយ​ចិត្ត និង​មោទនភាព​មែន​ទែន​ក្នុង​នាម​ជា​អ្នក​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​យើង”។

 

បុរស​សង្ហារ​កម្ពុជា​ម្នាក់ ឈ្នះ​ពាន​នៅ​ម៉ាឡេស៊ី​យប់មិញ

 

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​សិល្បករ​តំណាង​កម្ពុជា​បាន​ឈ្នះ​ជ័យ​លាភី​ខាង​លើ ប៉ុន្តែ​​កាល​ពី​ឆ្នាំ​មុន ក៏​មាន​សិល្បការិនី​យើង​ម្នាក់ ​ធ្លាប់​បាន​ឈ្នះ​ពាន​រង្វាន់​ដូច​គ្នា​នេះ​មួយ​ដែរ។ ក្រៅ​ពី​ពាន​រង្វាន់​ដែល​ឈ្នះ​ដោយ តារា​ប្រុស​កម្ពុជា​យើង ពាន​រង្វាន់​ផ្សេង​ទៀត​របស់​កម្មវិធី​មាន The Best Photo, Creative Photo និង The Best on The Best Photo ជា​ដើម។

 

បុរស​សង្ហារ​កម្ពុជា​ម្នាក់ ឈ្នះ​ពាន​នៅ​ម៉ាឡេស៊ី​យប់មិញ

 

ក្រុម​សិល្បករ សិល្បការិនី​កម្ពុជា​លើ​ឆាក​កម្មវិធី​យប់​មិញ(រូបថត៖ FB សំអូន)

 

តារា​ប្រុស​ស្រី​កម្ពុជា ៤​រូប​ខាង បាន​ចេញ​ដំណើរ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ម៉ាឡេស៊ី​តាំង​ពី​ថ្ងៃ​ទី ១៣ វិច្ឆិកា ២០១៥។ បេសកកម្ម​លើក​នេះ ពួក​គេ​ទៅ​ចូល​រួម​កម្មវិធី  ASEAN CELEBRITY EXPLORE QUEST MALAYSIA 2015 ដែល​ជា​កម្មវិធី​ជួប​ជុំ​តារា​អាស៊ី​ដ៏​ធំ​មួយ​រៀប​ចំ​ដោយ​ម៉ាឡេស៊ី។ តាម​ផែន​ការ ពួក​គេ​នឹង​មក​ដល់​ប្រទេស​កំណើត​វិញ​នៅ​ថ្ងៃ​ទី ២៤ ខែ​ឆ្នាំ​ដដែល៕
 
តារាៗ​​ខ្មែរ​កំពុង​សកម្ម​នៅ​ម៉ាឡេស៊ី ដើម្បី​មុខមាត់​ជាតិ​

 

អត្ថបទ៖ ទារិកា
រាយការណ៍៖ ទ្រី រ៉ាវី