CJCC រៀបចំ​វេទិកា​ដើម្បី​ប្រមូល​ថវិការ​ជួយ​សមាគម​ទ្រទ្រង់​អក្សរសាស្ត្រ​និង​វប្បធម៌​ខ្មែរ

ភ្នំពេញ៖ ដើម្បី​ចូលរួមចំណែក​ជួយ​ដល់​សមាគម​ទ្រទ្រង់​អក្សរសាស្ត្រ និង​វប្បធម៌​ខ្មែរ នៅ​ព្រឹក​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះ មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា ជប៉ុន(CJCC)  នឹង​រៀបចំ​វេទិកា​សួរ​ឆ្លើយ​ស្តីពី៖ វិធី​រំងាប់​សេចក្តី​ក្រោធ​ដើម្បី​សុខ​ភ​មង្គល​គ្រួសារ និង​កន្លែង​ការងារ ដែល​ធ្វើឡើង​នៅ​សាលប្រជុំ CJCC ដែល​ស្ថិតនៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

ក្នុង​វេទិកា​ស្តីពី វិធី​រំងាប់​សេចក្តី​ក្រោធ​ដើម្បី​សុភមង្គល​គ្រួសារ និង​កន្លែង​ការងារ នេះ គឺមាន​គោលបំណង​អភិរក្ស​អក្សរសាស្ត្រ​វប្បធម៌​ខ្មែរ​ឱ្យបាន​គង់វង្ស អភិវឌ្ឍន៍​អក្សរសាស្ត្រ​និង​វប្បធម៌​ខ្មែរ ឱ្យ​ក្លាយជា​អរិយ​ប្រទេស និង​បណ្តុះ​មនុស្ស​មាន​មនសិការ​ក្នុងការ​ប្រើប្រាស់​អក្សរសាស្ត្រ​និង​វប្បធម៌​ជាតិ​ឱ្យបាន​ត្រឹមត្រូវ។

វេទិកា​នេះ មាន​វាគ្មិនសំខាន់ៗដូចជា លោក អៀ សុធា​រ៉ា ប្រធាន​មូលនិធិ​អៀង        លោក ទូច គីម​ស្រ៊ាង ប្រធាន​សមាគម​ទ្រទ្រង់​អក្សរសាស្ត្រ​និង​វប្បធម៌​ខ្មែរ លោក​វេជ្ជបណ្ឌិត សុខ សារឿន ជំនាញ​ជំងឺ​ប្រចាំ​គ្រួសារ​ពី​អា​មេ​រិច លោកស្រី            ហួត រតនៈ ទីប្រឹក្សា​អង្គការ​តម្លាភាព​កម្ពុជា និង​លោក រ័ត្ន ហុក នាយករង​វិទ្យាស្ថាន​ភាសាបរទេស។ ក្នុងនោះ​ក៏មាន​ការសម្តែង​សិល្បៈ មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ សម្តែង​ជូន​ទស្សនា​ផងដែរ៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​