ពាន Hun Sen Cup 2016 ចាប់​ផ្ដើម​ប្រកួត​ខែ​មករា​នេះ​ហើយ

ពាន Hun Sen Cup 2016 ចាប់​ផ្ដើម​ប្រកួត​ខែ​មករា​នេះ​ហើយ

តាម​លិខិត​ផ្លូវការ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​ពាន​រង្វាន់ សម្ដេច​​តេជោ ហ៊ុន សែន Hun Sen Cup 2016 លើក​ទី១០ ឆ្នាំ​២០១៦ នឹង​ចាប់​ផ្ដើម​វគ្គ​បឋម​តាម​តំបន់ នៅ​ថ្ងៃ​ទី​០៩ ខែ​មករា​ខាង​មុខ។

 

ពាន Hun Sen Cup 2016 ចាប់​ផ្ដើម​ប្រកួត​ខែ​មករា​នេះ​ហើយ
ក្រុម​ស្វាយ​រៀង​ជា​ម្ចាស់​ជើង​ឯក Hun Sen Cup 2015

 

ការ​ប្រកួត​វគ្គ​បឋម បាន​ចែក​ចេញ​ជា ៦​តំបន់​ដែល​ក្នុង​នោះ​រួម​មាន តំបន់​រាជ​ធានី​ភ្នំពេញ តំបន់​ខាង​កើត តំបន់​កណ្ដាល តំបន់​ខាង​លិច តំបន់​ខាង​ត្បូង និង​តំបន់​ខាង​ជើង។ ការ​ប្រកួត​វគ្គ​បឋម​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី០៩ ខែ​មករា រហូត​ដល់​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ​២០១៦។ ចំណែក​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ នឹង​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី១៥ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ​២០១៦។

 

គួរ​រំលឹក​ដែរ​ថា ពាន​រង្វាន់ Hun Sen Cup 2015 វគ្គ​ផ្ដាច់​ព្រ័ត្រ​បាន​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ក្រុម​ស្វាយរៀង ហើយ​ក្រុម​ម្ចាស់​ផ្ទះ​នេះ​ជា​អ្នក​លើក​ពាន​ក្រោយ​យក​ឈ្នះ​ក្រុម​ជើង​ឯក​រង ៤ សម័យ​កាល ណាហ្គាវើល ២-១ កាល​ពី​ថ្ងៃ​ទី ១៤ កុម្ភៈ ឆ្នាំ ២០១៦៕

 

ពាន Hun Sen Cup 2016 ចាប់​ផ្ដើម​ប្រកួត​ខែ​មករា​នេះ​ហើយ
 

អត្ថបទ៖ គង់ វិសាល