Blade X9 រូបរាងស្អាតគួរអោយចង់ប្រើ ថែមទាំងមានសមត្ថភាពទៀត

Blade X9 រូបរាងស្អាតគួរអោយចង់ប្រើ ថែមទាំងមានសមត្ថភាពទៀត

Blade X9 គឺជាស្មាតហ្វូនដ៏ទំនើបមួយរបស់ក្រុមហ៊ុន ZTE នៅក្នុងប្រទេសចិន ដែលមានរូវរាងយ៉ាងស្អាត គួរអោយចង់ប្រើប្រាស់ ហើយថែមទាំងមានសមត្ថភាព មិនចាញ់ស្មាតហ្វូនដ៏ទៃទៀតដែរ វាមានរាងស្តើង ប្រើប្រាស់ស៊ីមពីរ មានទ្រនាប់ស្គែនក្រយ៉ៅដៃ នៅផ្នែកខាងក្រោយ មានអេក្រង់ទំហំ 5.5 អ៊ីង ជាប្រភេទ IPS LCD capacitive ជាមួយរីសូលូសិនធំ 1080 x 1920 pixels ដែលអាចបង្ហាញរូបភាព បានយ៉ាងច្បាស់ម៉ត់ល្អ មើលវីដេអូក្នុងកម្រិត 4K យ៉ាងជក់ចិត្ត ។ ស្មាតហ្វូននាំមកនូវកាមេរ៉ាក្រោយទំហំ 13 មេកាភិចសែល អមជាមួយនឹង LED Flash ធំមួយគ្រាប់ ជាជំនួយក្នុងការថតរូបពេលយប់ អោយកាន់តែច្បាស់ល្អ ហើយកាមេរ៉ាមុខ វិញមានទំហំ 5 មេកាភិចសែល អាចអោយយើងថតរូប Selfie បានយ៉ាងច្បាស់ល្អផងដែរ ។ ចំពោះមេម៉ូរីម៉ាស៊ីនរបស់ស្មាតហ្វូន នេះ គឺមានទំហំ 16 ជីកាបៃ ព្រមទាំងអាចបន្ថែមមេម៉ូរីកាតបានរហូតដល់ 128 ជីកាបៃទៀត ចំនែករ៉េមមានទំហំ 2 ជីកាបៃ និងប្រើ ស៊ីភីយូប្រភេទ Quad-core 1.5 GHz Cortex-A53 និង quad-core 1.0 GHz Cortex-A53 ដែលធ្វើអោយការដោនឡូតហ្គេមធំៗ កម្មវិធីធំៗ បានយ៉ាងលឿនរហ័សទាន់ចិត្ត ក៏ដូចជាការបើកកម្មវិធីផ្សេងៗ លែងហ្គេម បានយ៉ាងរលូនផងដែរ ។

Blade X9 រូបរាងស្អាតគួរអោយចង់ប្រើ ថែមទាំងមានសមត្ថភាពទៀត

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.5 inches (1080 x 1920 pixels)
  • បន្ទះឈីប : Qualcomm MSM8939 Snapdragon 615
  • CPU : Quad-core 1.5 GHz Cortex-A53 & quad-core 1.0 GHz Cortex-A53
  • RAM : 2 GB
  • Memory ខាងក្នុង : 16 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ 128 GB
  • កាមេរ៉ាក្រោយ : 13 MP, 4128 x 3096 pixels, autofocus, LED flash
  • កាមេរ៉ាមុខ : 5 MP
  • ថាមពលថ្ម : Li-Ion 3000 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.1 (Lollipop)
  • ពណ៌ : Various

Blade X9 រូបរាងស្អាតគួរអោយចង់ប្រើ ថែមទាំងមានសមត្ថភាពទៀត

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Blade X9 រូបរាងស្អាតគួរអោយចង់ប្រើ ថែមទាំងមានសមត្ថភាពទៀត
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Blade X9 រូបរាងស្អាតគួរអោយចង់ប្រើ ថែមទាំងមានសមត្ថភាពទៀត

ចុះថ្ងៃទី 21 ខែវិច្ឆកា ឆ្នាំ 2015 ម៉ោង 11:00 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ