Tours Les Jours បង្ហាញនំខេក៦ ប្រភេទផ្សេងគ្នា សម្រាប់ឱកាស បុណ្យណូអែល

ភ្នំពេញ៖ ជាមួយនឹងស្នាដៃថ្មី ដែលចុងភៅជំនាញ ធ្វើនំបុ័ងនៅកម្ពុជា ដែលបានបញ្ចូនទៅសិក្សាវគ្គ បំប៉នជំនាញ បន្ថែមជាមួយ នឹងចុងភៅអាជីប នៅក្រុមហ៊ុន Tours Les Jours ប្រទេសកូរ៉េ ក្នុងគោលបំណងសិក្សា បន្ថែមនូវ ជំនាញ ដុតនំ ផលិតនំ និងសិក្សាស្រាវជ្រាវ អភិវឌ្ឈន៍ប្រភេទនំ ឲ្យកាន់តែថ្មីប្លែក និងរសជាតិឆ្ងាញ់។

ក្នុងឱកាសនៃពិធីបុណ្យណូអែល ដែលឈានមកដល់នៅ ថ្ងៃខាងមុខនេះ ហាងនំ Tours Les Jours ក៏រៀបចំនូវ កម្មវិធី មួយដើម្បីបង្ហាញ នំខេកទំាង៦ប្រភេទផ្សេងគ្នា ដែលជាស្នាដៃថ្មីរបស់ចុងភៅ ទើបតែទទួលបាននូវវគ្គបំប៉ន មកពីប្រទេសកូរ៉េ។

នំខេកប្រភេទថ្មីត្រូវបានច្នៃឡើង តាមបែប វេសស្ទើននិយម និងមានភាពកៃច្នៃសក្តិសមទៅនិង ឱកាសបុណ្យ ណូអែល ទំាងរសជាតិ ទំាងការរចនា  ធានាថាថ្មីប្លែកភ្នែក និងរសជាតិឆ្ងាញ់។

លោក ម៉ក់ គុលិកា អ្នកតំណាងហាង Tours Les Jours នៅថ្ងៃនេះគឺជាការបង្ហាញនូវប្រភេទនំខេក៦ ប្រភេទផ្សេងគ្នា ដែលជាប្រភេទនំខេកធ្វើឡើងដើម្បីតម្រូវទៅ និង រដូវកាលថ្មីនៃពិធីបុណ្យណូអែល ខាងមុខនេះ ដែលផ្នែកចុងភៅ របស់យើងបានរៀនវគ្គបំប៉នធ្វើនំខេកប្រភេទថ្មីនេះឡើង។

លោកបានបន្តថា ទំាងនេះគឺជាលទ្ធផលដែលចុងភៅជំនាញពីររូបរបស់ Tours Les Joursត្រូវបាបបញ្ចូនទៅសិក្សា ពីជំនាញបន្ថែម ជាមូយចុងភៅដុតនំអាជីបនៅ ក្រុមហ៊ុន Tours Les Jours ប្រទេសកូរ៉េ ក្នុងគោលបំណង់ សិក្សាស្រាវជ្រាវ និងអភិវឌ្ឈប្រភេទនំឲ្យមានភាពប្លែកគេទំាងរសជាតិ និងស្ទង់ដារអនាម័យ៕