រន្ធត់ចិត្តណាស់ ! ក្មេង​ស្រីជំទង់​ម្នាក់​ខូច​ចិត្ត​គ្រួសារ​លែង​ទទួល​ស្គាល់​គេច​ទៅ​ធ្វើអត្តឃាត​ក្នុង​ហ្គារ៉ាស

នីហ្សេរីយ៉ា៖ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតមួយ បានកើតឡើងនៅ ប្រទេសនីហ្សេរីយ៉ា គឺក្មេងស្រីវ័យជំទង់អាយុ១៧ឆ្នាំម្នាក់ បានសម្លាប់ខ្លួនព្រោះតែ ខូចចិត្តដែលនា ងត្រូវសមាជិកក្នុងគ្រួសារមិនទទួលស្គាល់ បន្ទាប់ពីពួកគេដឹងថា នាងមានផ្ទៃពោះមិនទាន់រៀបការ។

ប៉ូលីស Bwari និយាយថា ក្មេងស្រីរងគ្រោះឈ្មោះ Aisha Usman បានធ្វើអត្តឃាតបន្ទាប់ពីបងប្រុសនាងឈ្មោះ Kabiru Usman ស្តីបន្ទោស និងវាយដំព្រោះតែ ខឹងប្អូនស្រីមានផ្ទៃពោះ ដោយមិនដឹងថានរណាជាឪពុកពិតប្រាកដឡើយ ហើយឪពុកម្តាយនាង ក៏ខឹងសម្បារថែមទៀត ជាហេតុធ្វើឲ្យ Aisha គ្មានទីពឹងក៏គិតខ្លីសម្លាប់ខ្លួនតែម្តង ។

តាមការស៊ើបអង្កេតរបស់ប៉ូលីសឲ្យដឹងថា នៅថ្ងៃដែលក្មេងស្រីសម្លាប់ខ្លួនគឺម្តាយនាងបានទូរស័ព្ទប្រាប់ Kabiru ឲ្យមកផ្ទះដោយនិយាយថា Aisha មានផ្ទៃពោះស្រាប់តែពេលមកដល់ Kabiru បានវាយប្អូនស្រីធ្វើឲ្យនាងរត់ចេញពីផ្ទះទៅ សម្ងំនៅហ្គារ៉ាសក្បែរផ្ទះ ហើយពេលដែលបងប្រុសនាង ទៅដល់ហៅយ៉ាងណាក៏ក្មេងស្រីរូបនេះមិនព្រមបើកទ្វារឲ្យដែរទើប Kabiru គាស់ទ្វារចូលក៏ឃើញ Aisha ដេកស្លាប់ទៅហើយ។

អ្វីដែលគួរឲ្យហួសចិត្តនោះគឺពេលដែលសមត្ថកិច្ចសា កសួរម្តាយក្មេងស្រីរងគ្រោះពីការស្លាប់របស់កូនស្រីរូបនេះគឺអ្នកស្រី Malama Sumayyah និយាយថា ខ្លួនគាត់មិនយំទេនៅក្នុងពិធីបុណ្យសព ព្រោះនាងបានធ្វើឲ្យគ្រួសាររងការអាម៉ាស់ណាស់ ចំពោះការមានផ្ទៃពោះ មុនរៀបការបែបនេះ៕

រន្ធត់ចិត្តណាស់ ! ក្មេង​ស្រីជំទង់​ម្នាក់​ខូច​ចិត្ត​គ្រួសារ​លែង​ទទួល​ស្គាល់​គេច​ទៅ​ធ្វើអត្តឃាត​ក្នុង​ហ្គារ៉ាស