​បញ្ជូន​ជនជាតិ​វៀតណាម ២៦​នាក់ ខុសច្បាប់​ទៅ​ស្រុក​វិញ​

ភ្នំពេញ: ប៉ូលិស​នាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ បាន​បញ្ជូន​ជនជាតិ​វៀតណាម ខុសច្បាប់​ចំនួន​២៦​នាក់ (​ប្រុស​-​ស្រី​) ទៅ​ស្រុកកំណើត​វិញ  តាម​ច្រកទ្វារ​អន្តរជាតិ​ក្រុង​បាវិត ។​

​គួររំលឹកថា ក្រោយពី​មានការ​ដឹកនាំ​របស់ លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​បើក​ប្រតិបត្តិការ ចុះបង្ក្រាប​នៅតាម​គ្រប់​បណ្តា​ខេត្ត កន្លងមក ដែល​ជនជាតិ​វៀតណាម ទាំង​២៦​នាក់​នេះ គឺ​ប្រមូល​ពី​ខេត្តកំពត​, ខេត្តសៀមរាប​, ខេត្ត​ប៉ៃលិន និង​រាជធានី​ភ្នំពេញ ។​

​កាលពី​ថ្ងៃទី​២០ វិច្ឆិកា មាន​ជនជាតិ​វៀតណាម ខុសច្បាប់​៦​នាក់​ទៀត នៅ​ខេត្តកោះកុង ត្រូវបាន​បញ្ជូន​ដល់អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដើម្បី​រៀបចំ​ឯកសារ បញ្ជូនទៅ​ស្រុក​ដែរ ៕V​/S