រថយន្ត​ដឹកស្រូវ បុក​ម៉ូតូ​និង​អូស​ជិត​៥០​ម៉ែត្រ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​

កំពង់ស្ពឺ: រថយន្ត​ដឹកស្រូវ បើក​មក​បុក​ម៉ូតូ​ពីក្រោយ និង​អូស​ជិត​៥០​ម៉ែត្រ បណ្តាល​ឲ្យ​បុរស​ម្នាក់ បាន​ស្លាប់ ភ្លាមៗ​នៅ​និង​កន្លែង​។ ក្រោយពី​បាន​បើក​បង្ក​គ្រោះថ្នាក់​រួច អ្នកបើករថយន្ត មិនបាន​ឈប់​នោះទេ គឺ​បាន​បន្ថែម​ល្បឿន ជ្រុល​ទៅបុក រថយន្ត​២​គ្រឿង​ទៀត បណ្តាល​ឲ្យ​រថយន្ត​បង្ក​នោះ ក្រឡាប់​ធ្លាក់​បាវស្រូវ​ពេញ​ផ្លូវ ។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៦ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ ស្ថិតនៅ​ចន្លោះ​គីឡូ​លេខ​៣១-៣២ ក្នុងភូមិ​បឹង​ព័ទ្ធ ឃុំ​ស្តុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។​

​ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ ម៉ម សម អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​ខ្មៀ​ស ឃុំ​ផុង ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​។ ចំណែកឯ​ជនបង្ក​ឈ្មោះ រឿង តារា អាយុ​៤៤​ឆ្នាំ​។​

​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក ពាក់​ស្លាក​លេខ 3A-2120 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ទៅបុក​ម៉ូតូ ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1AV-1430 ពីក្រោយ ក្នុង ទិសដៅ​ស្របគ្នាពេញទំហឹង  រួច​អូស​ចម្ងាយ​ជិត ៥០ ម៉ែត្រ បណ្តាល​ឲ្យ​ជនរងគ្រោះ ស្លាប់​ភ្លាមៗ នៅ​និង​នៅនឹងកន្លែង​តែម្តង ។ មិនតែប៉ុណ្ណោះ រថយន្ត​បង្ក មិន​ព្រម​ឈប់​ដោះស្រាយ​ទេ បាន​បន្ថែម​ល្បឿន ប្រុង​គេចខ្លួន តែ​ជ្រុល​ទៅបុក​រថយន្ត ២ គ្រឿង​ទៀត បណ្តាល​ឲ្យ​រថយន្ត​បង្ក​នោះ ក្រឡាប់​ធ្លាក់​បាវស្រូវ ពេញ​ផ្លូវ ទើប​ឃាត់ខ្លួន​ជនបង្ក​បាន ។​

​ចំណែក​វត្ថុតាង​ទាំងអស់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច អូស​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​គងពិសី រង់ចាំ​ដោះស្រាយ និង​ចាត់ការ​តាម​នីតិវិធី​។ រីឯ​សាកសព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ទាក់ទង ទៅ​ក្រុមគ្រួសារ ឲ្យ​មក​ទទួលយក ទៅ​ចាត់ចែង​ធ្វើបុណ្យ តាម​ប្រពៃណី​ផងដែរ​៕V​/S