បើ ម៉ៅ ហា​ជី និង​ខេ​ម ច្រៀង​រួមគ្នា​យ៉ាងម៉េច​ដែរ​?

Sanofi

​សម្ដី​មួយ​ឃ្លា​របស់​អ្នកនិពន្ធ​បទ​ចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម Town លោក យឹម តា​ស្រង់ ពិតជា បានធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​មានការ​ឆ្ងល់ ត្រេកអរ និង​ចង់បាន​ចម្លើយ​ពិត​យ៉ាងខ្លាំង នៅពេលដែល លោក​បាន​បង្ហោះ​នូវ​សម្ដី​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត ស្ដីពី​បេក្ខជន​ដែល​មកពី​ខេត្តបាត់ដំបង លោក ម៉ៅ ហា​ជី ដោយ​លោក​បានសរសេរថា «​ពីរ​នាក់​នេះ បើ​ខ្ញុំ​និពន្ធ​បទ​មួយ​ច្រៀង​រួមគ្នា តើ​អ្នកណាខ្លះ​គាំទ្រ​? ខេ​ម & ម៉ៅ ហា​ជី​» ។​


​ទាក់ទង​នឹង​អនាគត​របស់​បេក្ខជន Cambodian Idol លោក ម៉ៅ ហា​ជី នេះ កាលពីពេល​ថ្មីៗ​កន្លងទៅ ក៏​ធ្លាប់មាន​ពាក្យ​ចចាមអារ៉ាម​ពី​ការចូល​ខ្លួន​ទៅ​ប្រកប​អាជីព​ជា​អ្នកចម្រៀង​នៅ​ផលិតកម្ម Town ផងដែរ តែ​រឿងនេះ​ត្រូវបាន លោក ម៉ៅ ហា​ជី ផ្ទាល់​ធ្វើការ​បដិសេធ ដោយ​បញ្ជាក់ថា ខ្លួន​រវល់​ជាប់​រហូត ដោយ​មិន​បានដឹង​រឿង​អ្វី​នោះឡើយ ហើយ​ជាមួយនឹង​ផលិតកម្ម​រស្មី​ហង្ស​មាស ក៏​កំពុងតែ​ទាក់ទង គ្នា​រហូត​ដែរ គ្រាន់តែ​មិនទាន់បាន​ចុះ​កុងត្រា​ជាមួយនឹង​ផលិតកម្ម​រស្មី​ហង្ស​មាស​តែប៉ុណ្ណោះ ។ ជាមួយគ្នានេះ លោក ម៉ៅ ហា​ជី ក៏បាន​ធ្លាប់បាន​សុំ​ឲ្យ​ទស្សនិកជន​ទាំងអស់​រងចាំ បទ​ថ្មី​របស់លោក សិន​ផងដែរដើម្បី​ដឹង​រឿង​ច្បាស់លាស់។​

សូមបញ្ជាក់ថា សម្ដី​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់លោក យឹម តា​ស្រង់ តាម​បណ្ដាញ​សង្គម​ហេ្វ​ស​ប៊ុ​ក​នេះ ត្រូវបាន​ទស្សនិកជន​ជាច្រើន​គាំទ្រ​ផងដែរ ដោយ​អ្នកលេង​បណ្ដាញ​សង្គម​ហេ្វ​ស​ប៊ុ​កបាន​គាំទ្រ ដោយសរសេរថា «​ព្រោះ​បងហា​ជី​ចូលចិត្ត​បទ​បង​ខេ​ម​ស្រាប់​, ខ្ញុំ​គាំទ្រ​ពេញទំហឹង​, ច្បាស់​ជា​ឡូយ​ហើយ អញ្ចឹង​» ជាដើម ៕ រិទ្ធី ខេមរា​



  

  

Related