ហា​ជី ចូល Town ពេញសិទ្ធិ​ហើយ​

Sanofi

​ទីបំផុត​បេក្ខជន Cambodian Idol ដ៏​មាន​ប្រជាប្រិយភាព លោក ម៉ៅ ហា​ជី បាន​ក្លាយជា​តារាចម្រៀង​ពេញសិទ្ធិ​ក្នុង​ផលិតកម្ម Town ជា​ស្ថាពរ​ហើយ បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា គាត់​នឹង​ចូល​ផលិតកម្ម Town នោះ ។​

​ ​​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ផលិតកម្ម Town បាន​បង្ហោះ​ជា​សាធារណៈ​ថា «​ម៉ៅ ហា​ជី បាន​ក្លាយជា​តារាចម្រៀង​ពេញសិទ្ធិ​របស់​ផលិតកម្ម ថោ​ន ហើយ នេះ​ជាការ​សម្រេចចិត្ត​ជ្រើសរើស​របស់គាត់ និង ជាការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​» ។​
​ ​
​ទន្ទឹមនឹង​ការចូល​ផលិតកម្ម Town នេះ បណ្តា​អ្នកលេង​បណ្តាញ​សង្គម​ហេ្វ​ស​ប៊ុ​ក ពិសេស​អ្នកគាំទ្រ​លោក ម៉ៅ ហា​ជី បាន​សម្តែង​ពី​ភាពសប្បាយ​រីករាយ​រប​ស់​ខ្លួន ដោយ​សរសេរថា « គាត់​នឹង​ល្បី​ជាង នី រតនា​, ខ្ញុំ​សូម​ឲ្យ​ជោគជ័យ​ក្នុង​ជីវិត​បង​, ខ្ញុំ​គាំ​ទ្របង​សូមឱ្យ​ជោគជ័យ​ណា​បង ម៉ៅ ហា​ជី​, ជម្រើស​ដល់​ល្អ នេះ​ជា​ផ្លូវ​មួយ​ដល់​ល្អ​សម្រាប់​ដើរ​នឹង​អនាគត​ត្រឹមត្រូវ និយាយ​មែន​, ជូនពរ​អោយ​លោក ម៉ៅ ហា​ជី ច្រៀង​កាន់តែ​ពីរោះ​ណា ខ្ញុំ​ពេញចិត្ត​សំឡេង​របស់គាត់​ណាស់ ខ្ញុំ​គាំទ្រ អ្នក​ខេត្ត​បាត​ដំបង​» ជាដើម ។

សូួមបញ្ជាក់ថា ម៉ៅ ហាជី​ បានចុះកុងត្រាជាមួយផលិតកម្ម Town ក្នុងរយៈពេល៥ឆ្នាំ ហើយក្លាយជាអ្នកចម្រៀងពេញសិទ្ធិរបស់ផលិតកម្ម Town ចាប់ពីពេលនេះតទៅ៕ រិទ្ធី ខេមរា​

Related