ប៉ូលិស​កម្ពុជា​ស្នើ​ប៉ូលិស​អន្តរជាតិ​ផ្តល់ព័ត៌មាន​ក្រោយ​សង្ស័យថា ក្រុម​ភេរវកម្ម​ឆ្លងដែន​មក​កម្ពុជា

រាជធានី​ភ្នំពេញ​៖​ប៉ូលិស​កម្ពុជា​បានស្នើ​ដល់​ប៉ូលិស​អន្តរជាតិ (Interpol) ដែលជា​សមាជិក​អាស៊ាន ជួយផ្តល់​កិច្ចសហប្រតិបត្តិការ​ណ៍​ផ្តល់ព័ត៌មាន ខណៈ​មានការ​សង្ស័យ​សង្ស័យថា មាន​ក្រុម​ឧក្រិដ្ឋជន ក្រុម​ភេរវ​កមម្ម ឆ្លងដែន​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា ។​

​    ​ជាមួយនឹង​ការស្នើ​នេះ កម្ពុជា​ក៏បាន​ពង្រឹង​កិច្ចការពារ​សន្តិសុខ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​លោក ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ នាយករដ្ឋមន្ត្រី នៃ​សហព័ន្ធរុស្ស៊ី ដែល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ កម្ពុជា រយៈពេល​៣​ថ្ងៃគឺ​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយបាន​ប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ​សរុប​ជាង១​ម៉ឺន​នាក់​។​

​    ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ថោង លីម អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ថ្លែង​ក្នុងឱកាស​បិទ​កិច្ចប្រជុំ​នគរបាល​អន្ត​រ​ជាតិ (Interpol) និង​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ស៊ើបអង្កេត​ជូន​ដល់​នាយ​នគរបាល (Interpol) រយៈពេល ១០​ថ្ងៃ កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ថា តាមរយៈ​ប្រធានបទ​ក្តៅ នៃ​ការ​ធ្វើអំពើ​ភេ​វរ​កម្ម​នៅ​ទីក្រុង​ប៉ារីស នា​សប្តាហ៍​មុននេះ លោក​ស្នើ​ឲ្យ​នគរបាល (Interpol) ជួយ​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​នគរបាល​អន្តរជាតិ​ក​ម្ពុ​ជា ខណៈ​សង្ស័យថា មាន​ក្រុម​ឧក្រិដ្ឋ​ធ្វើ​សកម្ម​ឆ្លងដែន​មក​កម្ពុជា​។​

​    ​លោក ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ប្រទេស​កា​ដា​ណា ដែល​ឧបត្ថម្ភ​គាំទ្រ​ទៅដល់​ដំណើរការ​បណ្តុះបណ្តាល​ក​ង​កម្លាំង​នគរបាល អន្តរជាតិ របស់​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​នៅ​កម្ពុជា​។ នៅក្នុង​កិច្ចប្រជុំ​ដែល​ប្រទេស​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ជា​លើក​ទី​២​នេះ កងកម្លាំង​នគរបាល​អន្តរជាតិ នៅក្នុង​តំបន់​អាស៊ាន ទទួលបាន​វគ្គ​ការហ្វឹកហ្វឺន​ជំនាញ​ស៊ើបអង្កេត ប្រមូល​ភស្តុតាង និង​វគ្គ​បណ្តុះបណ្តាល​នគរបាល​នគរបាល​អន្តរជាតិ ស្តីពី​គម្រោង​ទប់ស្កាត់​សារធាតុ​គីមី ជីវសាស្ត្រ និង​វិទ្យុ​សក​កម្ម​តាម​ព្រំដែន ឬ​ហៅថា​គម្រោង Petrichor ។​

​    ​នៅក្នុង កិច្ចប្រជុំ​នេះដែរ បាន​យក​ញ្ហា​តំបន់​ជាយក្រុង​ដែល​រង​ប្រឈម​នូវ​បញ្ហា​ភេ​វរ​កម្ម​នៅក្នុង ប្រទេស​ចំនួន​៤ រួមមានៈ ប្រទេស​កម្ពុជា វៀតណាម ឡាវ និង​ប្រទេស​មី​យ៉ាន់​ម៉ា មក​ធ្វើការ​ឆ្លុះបញ្ចាំង និង​ធ្វើការ​ពិភាក្សា ព្រោះថា បណ្តា​ប្រទេស​ទាំង​បួន​នេះ ត្រូវគេ​ចាត់ទុកថា ជា​ប្រទេស​ថ្មី នៅក្នុង​តំបន់​អាស៊ាន មាន​សមត្ថភាព​នៅមាន​កម្រិត ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ហើយ​នៅមាន​តំបន់​ខ្លះ ត្រូវគេ​ស្រាវជ្រាវ​រកឃើញថា មាន​ចលនា​ឧក្រិដ្ឋកម្ម​ច្រើន​៕

ប៉ូលិស​កម្ពុជា​ស្នើ​ប៉ូលិស​អន្តរជាតិ​ផ្តល់ព័ត៌មាន​ក្រោយ​សង្ស័យថា ក្រុម​ភេរវកម្ម​ឆ្លងដែន​មក​កម្ពុជា