ថោន ប្រកាស​ថា ហាជី ក្លាយ​ជា​តារា​ចម្រៀង​របស់​ខ្លួន​ផ្លូវ​ការ

ថោន ប្រកាស​ថា ហាជី ក្លាយ​ជា​តារា​ចម្រៀង​របស់​ខ្លួន​ផ្លូវ​ការ

អតីត​បេក្ខភាព​កម្មវិធី The Cambodian Idol ទី​បំផុត​រក​ទ្រនំ​បាន​ហើយ ដោយ​លោក​បាន​ទៅ​ចូល​រួម​ជាមួយ​នឹង​ផលិតកម្ម ថោន ដោយ​បាន​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​នេះ​រយៈ​ពេល ៥​ឆ្នាំ។ ដំណឹង​នេះ បញ្ចេញ​ដោយ​ផលិតកម្ម ថោន តែ​ម្ដង។

 

នៅ​លើ​បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​ខ្លួនប៉ុន្មាន​នាទី​មុន​នេះ ថោន បាន​ប្រកាស​ថា “ម៉ៅ ហាជី បាន​ក្លាយ​ជា​តារា​ចម្រៀង​ពេញ​សិទ្ធិ​របស់​ផលិតកម្ម ថោន ហើយ នេះ​ជា​ការសម្រេច​ចិត្ត​ជ្រើស​រើស​របស់​គាត់ និង​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ “។

 

 

ថោន ប្រកាស​ថា ហាជី ក្លាយ​ជា​តារា​ចម្រៀង​របស់​ខ្លួន​ផ្លូវ​ការ

 

ប្រិយមិត្ត​ជា​ច្រើន​បាន​សាទរ​នឹង​ដំណឹង​នេះ ព្រោះ​តែ​ពួក​គេ​យល់​ថា ជា​អ្វី​ដែល​បេក្ខជន​រូប​នេះ​សម​នឹង​ទទួល​បាន។ បន្ថែម​ពី​លើ​នេះ ពួក​គេ​បាន​ជូន​ពរ​អោយ​អ្នក​ចម្រៀង​មក​ពី​ខេត្ត​បាត់ដំបង​មួយ​រូប​នេះ​ជួប​ជោគជ័យ​លើ​អាជីព។

 

យ៉ាង​ណា​ក៏​ដោយ សាមី​ខ្លួន ម៉ៅ ហាជី មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី ២១ វិច្ឆិកា​នេះ ដោយ​ទូរសព្ទ​របស់​លោក មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​បាន៕

 

អត្ថបទ៖ ទារិកា