លោក សាយ ឈុំ យល់ព្រម​ឲ្យ​លោក ជា ចំរើន ចេញពី​បក្ស​ហើយ


លោក សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា បានចេញ​សេចក្តីសម្រេច​យល់ព្រម​ឲ្យ​លោក ជា ចំរើន លា​ចេញពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។ នេះ​បើតាម​ចុះផ្សាយ​លិខិត​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់លោក ជា ចំរើន។

លោក ជា ចំរើន ដែល​បាន​ចូល​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា តាំងពី​ឆ្នាំ១៩៩៣មក​នោះ បាន​ផ្ញើលិខិត​មួយ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្សកាន់អំណាច ដើម្បី​សុំលាលែង ពី​បក្ស​កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា។ លោក​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នោះឡើយ។

ការលាលែង​របស់​អតីត​អ្នកតំណាងរាស្ត្រ​រូបនេះ ត្រូវបាន​គេ​មើលឃើញថា អាច​បណ្តាលមកពី​បញ្ហា​ចម្រូងចម្រាស់​ខ្លះ​ផ្នែក​មុខ​ជំនួញ។ ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​វិទ្យុ VOA លោក​បាន ជា ចំរើន បាន​អះអាងថា លោក​ចង់​ធ្វើការ​បង្រៀន​ក្មេងជំនាន់ក្រោយ​អំពី​ប្រជាធិបតេយ្យ និង​ត្រៀម​បង្កើត​គណបក្សនយោបាយ​មួយ​ដែល​ប្រមូលផ្តុំ​ដោយ​បញ្ញវន្ត និង​យុវជន៕
​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​