សកម្មភាព​គូស្នេហ៍​ចំណាស់​នេះ ធ្វើ​ឲ្យ​យុវវ័យ​ជា​ច្រើន​ច្រណែន


សកម្មភាព​គូស្នេហ៍​ចំណាស់​នេះ ធ្វើ​ឲ្យ​យុវវ័យ​ជា​ច្រើន​ច្រណែន

ស្នេហា​ពិត​មិន​ប្រកាន់​អាយុ​ឡើយ ហើយ​ក៏​មិន​រើស​ពេល​វេលា​ដែរ សំខាន់​មនុស្ស​ពីរ​នាក់​អាច​យល់​ចិត្ត​និង​​ដើរ​លើ​ផ្លូវ​រួម​គ្នា​បាន​។ វីដេអូ​ខ្លី​មួយ​បង្ហាញ​ពី​គូស្នេហ៍​ចំណាស់ ផ្លុំ​ទុយយោ​ដាក់​គ្នា​លេង​យ៉ាង​មាន​ក្ដី​សុខ​​ក្នុង​ហាង​អាហារ កំពុង​ធ្វើ​ឲ្យ​យុវវ័យ​ជា​ច្រើន​កើត​ចិត្ត​ច្រណែន។

 

សកម្មភាព​គូស្នេហ៍​ចំណាស់​នេះ ធ្វើ​ឲ្យ​យុវវ័យ​ជា​ច្រើន​ច្រណែន

 

វីដេអូ​រយៈ​ពេល ៣៨​វិនាទី​​នេះ លួច​ថត​បាន​ដោយ​នារី​ម្នាក់​នៅ​ហាង​មួយ​កន្លែង ដែល​គូស្នេហ៍​ចំណាស់​កំពុង​ទទួល​ទាន​អាហារ​រួម​គ្នា។ បុរស​ចំណាស់​ជា​ប្ដី​បាន​ផ្លុំ​ទុយយោ​ដាក់​លោក​យាយ​ជា​ប្រពន្ធ រួច​បង្រៀន​ឲ្យ​លោក​យាយ​ចេះ​ផ្លុំ​ដូច​គ្នា។

 

គេ​នៅ​មិន​ទាន់​ដឹង​ថា វីដេអូ​ដ៏​ស្រស់​ស្រាយ​មួយ​នេះ​ថត​បាន​នៅ​ទី​កន្លែង​ណា​នោះ​ទេ។ ក្រោយ​បង្ហោះ​ឡើង​លើ​បណ្ដាញ​សង្គម Facebook មាន​មនុស្ស​ជា​ច្រើន​បាន​ចែក​ចាយ​បន្ត និង​សរសើរ​ពី​ទំនាក់​ទំនង​ដ៏​ផ្អែម​ល្ហែម និង​​មិន​ចេះ​ប្រេះ​ស្រាំ​របស់​គូ​ស្នេហ៍​ចំណាស់៕

 

ទស្សនា​វីដេអូ៖

 

 

ប្រែ​សម្រួល៖ គង់ វិសាល ​
ប្រភព៖ Dailymail