បទសម្ភាសន៍​ជុំវិញ​​តុលាការ​កោះហៅ​មេ​បក្ស​ប្រឆាំង​ជា​ថ្មី​ទៀត

លោក សម រង្ស៊ី កំពុង​ប្រជុំ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​ហ្វីលីពីន (Philippine) ខណៈ​តុលាការ​បាន​ចេញ​ដីកា​ថ្មី​មួយ​ទៀត បង្គាប់​ឲ្យ​លោក​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ខាង​មុខ​នេះ។

តើ​លោក សម រង្ស៊ី នឹង​វិល​ចូល​ស្រុក​វិញ ដើម្បី​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​តាម​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​នេះ​ដែរ ឬ​ទេ? តើ​អ្នក​ច្បាប់​យល់​ឃើញ​ដូច​ម្ដេច​ចំពោះ​តុលាការ​ដែល​ចេញ​ដីកា​កោះហៅ​លោក សម រង្ស៊ី ជា​បន្ត​បន្ទាប់​នេះ?

សូម​សម្ភាសន៍​រវាង​លោក ទីន ហ្សាការីយ៉ា ជាមួយ​លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ពី​ប្រទេស​ហ្វីលីពីន និង​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) អំពី​បញ្ហា​នេះ៖


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។