រូបមន្ត​ជួយឲ្យសុដន់ឆាប់ធំក្នុងពេលតែ ១០នាទី

ក្នុងរយៈពេល​ត្រឹមតែ ១០នាទី​អ្នក​អាចបង្កើន​ទំហំដើមទ្រូង​របស់អ្នក​បាន ៣-៤ សងទីម៉ែត្រ ដោយ​មិនចាំបាច់​ត្រូវវះកាត់ ឬចំណាយពេលវេលា​ប្រើវិធីផ្សេង​ឡើយ។ ប្រើវិធីម៉ាស្សាសាមញ្ញៗ​តាមអ្នក​ជំនាញ​ជនជាតិ​ជប៉ុន អ្នកនឹងអាច​បង្កើន​ទំហំដើមទ្រូង​បាន លឿន​រហ័ស​ក្នុង​រយៈ​ពេល ១០នាទី។ មិនត្រឹម​តែប៉ុណ្ណោះ ទំហំដើមទ្រូង​នឹងនៅឋិតថេររយៈពេល​ពេញមួយ​ថ្ងៃ ហើយប្រសិនបើ​អ្នកអនុវត្ត​វិធីម៉ាស្សា​នេះឲ្យ​បាន​ទៀងទាត់ នោះដើម​ទ្រូង​អ្នក​នឹងធំ​ឡើង​គួរឲ្យ​កត់​សម្គាល់។
 
រូបមន្ត​ជួយឲ្យសុដន់ឆាប់ធំក្នុងពេលតែ ១០នាទី
ខាងក្រោមនេះ​ជាវេទមន្ត​ម៉ាស្សា៖
ត្រៀម៖ អង្គុយ​ឲ្យត្រង់​ខ្លួន ហើយ​បើកស្មាឲ្យធំ។
ជំហ៊ានទី ១ ៖ ម៉ាស្សា​ដៃ និង​ខ្នង
- ជាដំបូង​អ្នកត្រូវច្របាច់​ចាប់ពី​កន្លែង​ដៃកែង, ក្លៀក​រហូតដល់​ដើមទ្រូង។ កុំប្រើ​ដៃធ្ងន់​ជ្រុល, បន្តធ្វើបែប​នេះឲ្យ​បាន ១០ដង។ 
- បន្តច្របាច់​ចាប់​ពីស្មា ដល់ក្លៀក និង​រហូតដល់​ដើមទ្រូង។ ពេល​នេះ ជាតិខ្លាញ់​នៅខ្នង​នឹងរត់​ទៅកាន់​ដើមទ្រូង។ អនុវត្តវិធី​នេះយឺតៗ ឲ្យបាន ១០ដង។ វិធីនេះ​ជួយ​សម្រួល​ដល់​ចរាចរណ៏​ឈាម​ក្រោម​ក្លៀក។
ជំហ៊ានទី ២ ៖ ម៉ាស្សាដើមទ្រូង
ច្របាច់​ដើមទ្រូង​ថ្នមៗ​ពីក្រោមឡើង​លើ។ បន្តធ្វើបែបនេះ​ម្ខាងៗ​ឲ្យ​បាន ១០ដង។
ជំហ៊ាននេះ​ធ្វើឲ្យលំហូរឈាម​ដើរបាន​ស្រួល ធ្វើឲ្យ​ដើមទ្រូងទន់។
ជំហ៊ានទី ៣ ៖ ច្របាច់ដើម្បី​ជម្រុញ​អរម៉ូនលូតលាស់​របស់សុដន់
- ច្របាច់ចាប់​ពីចង្អូរដើមទ្រូង​រហូតដល់​ក្បាលដោះ។ ចុងសុដន់​ជាកន្លែងផ្ទុកអរម៉ូន​លូតលាស់​របស់មនុស្សស្រី។ 
- ច្របាច់សុដន់​ទាំងមូល ហើយ​ម៉ាស្សាជា​រង្វង់។ ចុងក្រោយ រុញពីក្លៀក​រហូតដល់​ដើមទ្រូង។
គ្រាន់តែ​ត្រូវអនុវត្ត​ដំណើរការ​នេះឲ្យ​បាន ២ដងម្ខាងៗ​ជាការ​ស្រេច។ ម្ខាងៗ​ឲ្យបាន ១០នាទី។ ក្នុងរយៈ​ពេលត្រឹម​តែ ១០នាទី ដើមទ្រូងរបស់​អ្នកអាចកើនទំហំបាន ១.៥សម ដោយ​មិនចាំបាច់​ត្រូវចាក់ថ្នាំ​ឡើយ៕
ដោយ៖ ដារ៉ា
ប្រភព៖ soha

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រូបមន្ត​ជួយឲ្យសុដន់ឆាប់ធំក្នុងពេលតែ ១០នាទី