ប្រកួតបាល់ទាត់​ពាន​សម្តេច​តេជោ ហ៊ុន សែន ចាប់​ផ្តើម​ថ្ងៃ​ទី០៩ មករា​ខាង​មុខ

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើក ទី១០ ឆ្នាំ២០១៦ ទូទាំងរាជធានី-ខេត្ត នឹងចាប់ផ្តើមប្រកួតជម្រុះបឋមនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ ហើយ ។

តាមរយៈសេចក្តីជូនដំណឹង ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះបានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានឯកភាពជាគោលការណ៍ឲ្យសហព័ន្ធកីឡាបាល់ទាត់ កម្ពុជា (FFC) រៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន” លើកទី១០ ឆ្នាំ ២០១៦ ដែលនឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទ និងទីកន្លែងមានដូចខាងក្រោម៖
-ការប្រកួតជម្រុះបឋមៈ ចាប់ផ្តើមពីថ្ងៃទី០៩ ខែមករា ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ នៅតាមតំបន់ទាំង៦រួមមាន៖ តំបន់រាជធានីភ្នំពេញ តំបន់ខាងកើត តំបន់កណ្តាល តំបន់ខាងលិច តំបន់ខាងត្បូង និងតំបន់ខាងជើង ។

-ការប្រកួតវគ្គផ្តាច់ព្រ័ត្រៈ ចាប់ផ្តើមពីថ្ងៃ១៩ ខែមីនា ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ធ្វើឡើងនៅរាជធានីភ្នំពេញតែ មួយគត់ ។
សូមរំលឹកដែរថា ស្វាយរៀង ជាក្រុមការពារតំណែងជើងឯក រដូវកាលមុនឆ្នាំ២០១៥ ក្រោយពីបានយកឈ្នះក្រុមភ្ញៀវ ណាហ្គាវើល ដោយលទ្ធផលបច្ចេកទេស ២-១ ក្នុងទឺកដីរបស់ខ្លួន ៕

ប្រកួតបាល់ទាត់​ពាន​សម្តេច​តេជោ ហ៊ុន សែន ចាប់​ផ្តើម​ថ្ងៃ​ទី០៩ មករា​ខាង​មុខ

ប្រកួតបាល់ទាត់​ពាន​សម្តេច​តេជោ ហ៊ុន សែន ចាប់​ផ្តើម​ថ្ងៃ​ទី០៩ មករា​ខាង​មុខ