[ព័ត៌មាន] iPhone 7 នឹងមានមុខងារ ការពារជំរាបទឹក ព្រមទាំងអង្គចងចាំធំ 3GB

[ព័ត៌មាន] iPhone 7 នឹងមានមុខងារ ការពារជំរាបទឹក ព្រមទាំងអង្គចងចាំធំ 3GBបើតាម របាយការណ៍ថ្មីមួយពី ក្រុមហ៊ុនវិភាគទីផ្សារគ្រឿងអេឡិចត្រូនិក TrendForce បានអោយដឹងថា iPhone 4 អីុងថ្មី នឹងចេញមុខ នាពាក់កណ្តាល ឆ្នាំ 2016 ក្រោយនេះ ចំណែក iPhone 7 វិញ នឹងមានមុខងារ ការពារជំរាបទឹក ព្រមទាំង អង្គចងចាំធំ រហូត 3GB… ធំជាង iPhone 6s ដែលមាន អង្គចងចាំត្រឹម 2GB ប៉ុណ្ណោះ។
បើតាម TrendForce បានព្យាការណ៍ថា ការបញ្ចេញលក់ iPhone នាឆ្នាំ 2016 នឹងមានដល់ 260 លានគ្រឿង ដែលកើនឡើង រហូត 12.5% បើធៀបនឹង ឆ្នាំចាស់។

TrendForce ក៏បានព្យាការណ៍ដែរថា ការបញ្ចេញលក់ Samsung នឹងធ្លាក់ចុះ 4% មកនៅត្រឹម 310 លានគ្រឿង នៅក្នុង 2016 ដែលធ្វើអោយ គំលាតគ្រប់គ្រងទីផ្សារ រវាង Apple និង Samsung កាន់តែខិតជិតគ្នាឡើង។ ប្រភព បានបន្តថា Samsung មានការលំបាក ក្នុងការប្រកួតប្រជែងជាមួយ Apple ពិសេស ក្នុងចំណែកទីផ្សារ ស្មាតហ្វូនថ្នាក់ខ្ពស់ ហើយចំណែក ទីផ្សារស្មាតហ្វូនថ្នាក់កណ្តាល និងទាប មានការប្រកួតប្រជែងខ្លាំង ជាមួយ ពួកក្រុមហ៊ុនស្មាតហ្វូនចិន។ ប្រភព បានបន្តថា ស្មាតហ្វូនចិន កំពុងរកវិធី ពង្រីកខ្លួន ទៅទីផ្សារបរទេស ជាក់ស្តែង ក្រុមហ៊ុន Huawei របស់ចិន បានដាក់បញ្ចេញ ស្មាតហ្វូនរបស់ខ្លួន រហូត 100 លានគ្រឿង ក្នុងឆ្នាំនេះ ហើយបាន ក្លាយជា ក្រុមហ៊ុនលំដាប់ទី 3 ដែលនាំចេញទូរស័ព្ទ ទៅបរទេស ច្រើនបំផុត។ ចំណែក Xiaomi និង Lenovo កំពុងប្រជ្រៀតខ្លួន ទៅក្នុងទីផ្សារថ្មីៗ៕
ប្រភព: TrendForce» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)