គួរឲ្យសង្វេគ! កូនមាន់ជាច្រើនក្បាល ត្រូវបានគេជាន់សម្លាប់ នៅពេលដែល ម្ចាស់គ្មានលទ្ធភាពចិញ្ចឹម (មានវីដេអូ)

អាហ្សង់ទីន៖ វីដេអូដ៏គួរ ឲ្យសង្វេគមួយ ត្រូវបានធ្វើឲ្យអ្នកនិយមលេង អ៊ីនធើណេត ជាច្រើនមានការ ភ្ញាក់ផ្អើលជាខ្លាំង ដោយសារវីដេអូ នោះបង្ហាញពី កម្មករក្នុងរោងចក្រចិញ្ចឹម មាន់មួយកន្លែង សម្លាប់កូនមាន់ដែលទើបនឹង ញាស់រាប់ពាន់ក្បាល។

នៅក្នុងវីដេអូ គេលឺសម្លេង កូនមាន់ទាំងនោះស្រែក ដោយគ្មានអ្នកជួយនៅពេលត្រូវ កម្មករទាំងនោះ ចាក់គ្រវែង ពីក្នុងកន្ត្រក ចូលទៅក្នុងផ្នែក ខាងក្រោយនៃឡានដឹកទំនិញមួយ។ វីដេអូនេះ ត្រូវបានលួចថត ដោយសម្ងាត់ពី កម្មករម្នាក់ នៅក្នុងរោងចក្រ ចិញ្ចឹមមាន់ មួយនៃក្រុង San Miguel del Monte ក្នុងប្រទេស អាហ្សង់ទីន។ មូលហេតុដែលកូនមាន់ទាំង នេះត្រូវសម្លាប់ គឺដោយសារតែ ម្ចាស់រោងចក្រ ជួបបញ្ហាវិបត្តិហិរញ្ញវត្ថុ ហើយពួកគេ មិនមានលទ្ធភាពក្នុងការ ចិញ្ចឹមកូនមាន់ ទាំងនេះឲ្យធំឡើយ។

យោងតាមសារ ព័ត៌មានមួយ ក្នុងតំបន់បាន ចុះផ្សាយថា កូនមាន់ចំនួន ៩លានក្បាល ត្រូវបានគេ កាប់សម្លាប់ ប៉ុន្តែការសម្លាប់ ដោយជាន់ពីលើបែបនេះ នៅមិនទាន់ដឹងថា មានចំនួន ប៉ុន្មានក្បាលនោះទេ។ លើសពីនេះផងដែរ វីដេអូក៏បាន បង្ហាញពីការ អាក់អន់ចិត្ត នៃកម្មករទាំងនោះ ទៅលើការងារមួយនេះ ដោយលឺពួក គេធ្វើបណ្តើរ និយាយបណ្តើរថា៖ "គួរឲ្យអាណិត ពួកឯងណាស់ មិនគួរឲ្យជឿថា គេឲ្យពួកយើង ធ្វើបែបនេះ ដាក់ពួកឯងនោះទេ"។ វីដេអូមួយនេះ ត្រូវបានលេច ឡើងនៅលើ អ៊ីនធើណេត ក្នុងខណៈពេល ដែលការងារ ដ៏ជូរចត់មួយនេះ ផ្ទះជម្លោះឡើង រវាងកម្មករ និងម្ចាស់រោងចក្រ។ មួយវិញទៀត ក្រុមហ៊ុនមួយនេះ មានបញ្ហាប្រាក់កាសជា យូរមកហើយ ហើយពួកគេមិនមានលទ្ធភាព ក្នុងការទិញចំណី មកចិញ្ចឹមកូនមាន់ដែលញាស់ ថ្មីបាននោះទេ។ 

បើទោះជា ក្រុមហ៊ុននេះ ទទួលរងការ រិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់ អ៊ីនធើណេត ប៉ុន្តែក៏មាន អ្នកសរសេរ អត្ថបទ ទាក់ ទងនឹងចំណីអាហារម្នាក់ បានលើកឡើងថា៖ "វាជារឿងព្រៃ ផ្សៃមួយមែន ប៉ុន្តែគឺជាអ្វី ដែលគេបាន ធ្វើឡើងជាធម្មតា ទៅហើយ។ នៅពេលដែល ចំនួនកូនមាន់ ញាស់លើសកំណត់ ឲ្យពួកគេ ចិញ្ចឹមបាន នោះមាន់ឈ្មោល នឹងលែងសំខាន់ ឲ្យគេទុក ដល់ធំឡើយ"៕

គួរឲ្យសង្វេគ! កូនមាន់ជាច្រើនក្បាល ត្រូវបានគេជាន់សម្លាប់ នៅពេលដែល ម្ចាស់គ្មានលទ្ធភាពចិញ្ចឹម (មានវីដេអូ)
គួរឲ្យសង្វេគ! កូនមាន់ជាច្រើនក្បាល ត្រូវបានគេជាន់សម្លាប់ នៅពេលដែល ម្ចាស់គ្មានលទ្ធភាពចិញ្ចឹម (មានវីដេអូ)
គួរឲ្យសង្វេគ! កូនមាន់ជាច្រើនក្បាល ត្រូវបានគេជាន់សម្លាប់ នៅពេលដែល ម្ចាស់គ្មានលទ្ធភាពចិញ្ចឹម (មានវីដេអូ)

ប្រភព៖

កែសម្រួលដោយ៖ នរី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • គួរឲ្យសង្វេគ! កូនមាន់ជាច្រើនក្បាល ត្រូវបានគេជាន់សម្លាប់ នៅពេលដែល ម្ចាស់គ្មានលទ្ធភាពចិញ្ចឹម (មានវីដេអូ)已关闭评论
  • 541 views
  • Hide Sidebar
    A+