អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​នឹង​សាងសង់​ស្ពាន​អាកាស ៣ បន្ថែមទៀត ដើម្បី​សម្រួលការ​កកស្ទះ​ចរាចរណ៍

ភ្នំពេញ: ក្នុងពេល​បើក​ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​នូវ​ស្ពាន​អាកាស តិច​ណូ កាលពី​ម៉ោង ៧ ព្រឹក​ថ្ងៃទី​២១​វិច្ឆិកា​នេះ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានប្រកាសថា អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​នឹង​បើក​ការសាងសង់​ស្ពាន​អាកាស ៣ កន្លែង​ផ្សេងទៀត ដើម្បី​សម្រួល​ដល់​ការកកស្ទះ​ចរាចរណ៍​។​

​ស្ពាន​អាកាស ៣ កន្លែង​បន្ថែមទៀត​នោះ គឺ​ស្ថិតនៅលើ​មហាវិថី​សហព័ន្ធរុស្ស៊ី នៅ​ចំណុច​ភ្លើងស្តុប​ផ្សារ​ដី​ហ៊ុយ​មួយកន្លែង នៅ​ភ្លើងស្តុប​វិមាន​កាណាឌីយ៉ា និង​នៅ​ចំណុច​ភ្លើងស្តុប​ផ្សារ​ដើម​គរ​។​

លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា "​ស្ពាន​នេះ នឹង​អាចធ្វើ​ឲ្យ​ចរាចរណ៍​នៅទីនេះ​នឹង​អាច​សម្រួល​ចរាចរណ៍​បាន​ប្រមាណ​៨០​ភាគរយ នៃ​បញ្ហា​ដែលមាន​ការកកស្ទះ​កាលពី​លើក​មុន​។ ស្ពាន​នេះ​បង្ក​អាទិភាព​ឲ្យ​ផ្លូវ​សហព័ន្ធរុស្ស៊ី ដែលជា​ផ្លូវ​សំខាន់ ផ្លូវ​អន្តរជាតិ ផ្លូវ​ដែល​ទៅកាន់​ព្រលានយន្តហោះ ពោលគឺ​គិតថា ស្ពាន​នេះ​កើតឡើង​នឹងធ្វើ​ឲ្យ​ល្អ​១០០​ភាគរយ​សម្រាប់​ផ្លូវ​សហព័ន្ធរុស្ស៊ី​"​។

​សូម​រម្លឹកថា ការដាក់​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន​នូវ​ស្ពាន​អាកាស តិច​ណូ នា​ថ្ងៃទី​២១​វិច្ឆិកា​នេះ គឺធ្វើឡើង​មុន​មួយថ្ងៃ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី ឌី​មី​ទ្រី មេ​វ​វេ​ដេ​វ នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​សូម​រម្លឹកថា ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី តិច​ណូ ដែលមាន​តម្លៃ​ប្រមាណ​ជាង ១៤ លាន​ដុល្លារ​អាមេរិក ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ ស្ពាន​អាកាស​តិច​ណូ ជា​ស្ពាន​អាកាស​ទី​៤ នៅក្នុង​រាជធានី​ភ្នំពេញ​។​

​ស្ពាន​អាកាស តិច​ណូ ស្ថិត​ពីលើ​ដង​មហាវិថី​សហព័ន្ធរុស្ស៊ី កាត់​ពីលើ​ចំណុចប្រសព្វ​មហាវិថី គីម អ៊ី​ល​ស៊ុ​ង និង​មហាវិថី​សហព័ន្ធរុស្ស៊ី មាន​ប្រវែង ៣៨២ ម៉ែត្រ និង​ទទឹង ១៥,៨ ម៉ែត្រ​។ ក្នុងនោះ ក៏មាន​ផ្លូវ​ក្រោម​ដី និង​ផ្លូវ​សាងសង់ នៅ​ផ្នែក​ខាងឆ្វេង ដើម្បី​ត​ភ្ជាប់​ចរាចរណ៍​ពី​មហាវិថី គីម​អ៊ី​ល​ស៊ុ​ង ទៅ​មហាវិថី​សហព័ន្ធរុស្ស៊ី មាន​ប្រវែង ៣៥៦ ម៉ែត្រ ទទឹងផ្លូវ​មាន​ទំហំ​ពី ៦ ម៉ែត្រ ទៅ ៨ ម៉ែត្រ មាន​ជំរាល​ចុះឡើង ៤,៨ ភាគរយ និង​មាន​កំពស់​សុវត្ថិភាព ៥ ម៉ែត្រ​។  

​ជាការ​កត់សម្គាល់ មកដល់ពេលនេះ រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស​ចំនួន ៤ ដែល​បាន​សាងសង់​រួច គឺ​ស្ពាន​អាកាស​ក្បាលថ្នល់ ជា​ស្ពាន​អាកាស​ទី​១ ចំណាយ​ថវិកា​សាងសង់​ជាង ៦ លាន​ដុល្លារ​។ ស្ពាន​អាកាស ៧ មករា ជា​ស្ពាន​អាកាស​ទី​២ ចំណាយ​ទឹកប្រាក់​ជាង ៨ លាន ៧ សែន​ដុល្លារ​។ ស្ពាន​អាកាស​ទី​៣ នៅ​ស្ទឹងមានជ័យ ចំណាយ​ថវិកា​ជាង ១៨ លាន ៩ សែន ដុល្លារ​។ ស្ពាន​អាកាស​ទី​៤ គឺ​ស្ពាន​អាកាស តិច​ណូ ដែលមាន​តម្លៃ​ប្រមាណ ១៤ លាន​ដុល្លារ​អាមេរិក​។ រាល់​ថវិកា​ចំណាយ​លើ​ការសាងសង់​ស្ពាន​អាកាស​ទាំងនេះ បានមកពី​ការវិនិយោគ​ដី​កោះ​ពេជ្រ និង​ដី​តំបន់​ជ្រោយចង្វារ របស់​ក្រុមហ៊ុន OCIC របស់លោក​ឧកញ៉ា ពុង ខៀវ​សែ​៕​