អាជីវករ​ផ្សារ​អូរឫស្សី សម្តែង​ការព្រួយបារម្ភ​ពី​សុវត្ថិភាព ពេល​ពិ​ដាន​អគារ​ផ្សារ​ជាន់​ផ្ទាល់​ដី ប្រេះស្រាំ ចេញ​ឆ្អឹង​ដែក​

ភ្នំពេញ​: អាជីវករ​ផ្សារ​អូរឫស្សី បាន​សម្តែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​សុវត្ថិភាព​របស់​ពួកគាត់ ខណៈពេលដែល​ពិតាន​អគារ​ផ្សារ​នេះ បាន​ប្រេះស្រាំ ចេញ​ឆ្អឹង​ដែក​ជា​អន្លើរៗ នៅ​ផ្នែក​ជាន់​ផ្ទាល់​ដី​។​

​ស្ត្រី​អាយុ​ប្រហែល ៥០​ឆ្នាំ ជា​អាជីវករ​លក់​សម្ភារៈប្រើប្រាស់​នៅ​ជាន់​ផ្ទាល់​ដី បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា "​ខ្ញុំ​ក៏មាន​ការព្រួយបារម្ភ​ជាខ្លាំង​ដែរ នៅពេលដែល​ឃើញ​ពិតាន​នៅ​ពីលើ​តូប​របស់ខ្ញុំ បាន​ប្រេះ​ចេញ​ឆ្អឹង​ដែក និង​ធ្លាក់​កម្ទេច​ថ្ម​បេតុង​មក​ក្រោយ ហើយ​ជួនកាល ក៏​កម្ទេច​ថ្ម​បេតុង​នោះ បាន​ធ្លា​ក់មក​ត្រូវ​ខ្ញុំ និង​ត្រូវ​អតិថិជន ដែល​ចូលមក​ទិញ​អីវ៉ាន់​ផងដែរ​"​។

​អ្នកស្រី​រូបនោះ បាន​បន្តថា "​នៅពេលដែល​ឃើញ​សភាព​ប្រេះ​បែបនេះ ខ្ញុំ​ក៏បាន​យក​ស័ង្កសី មក​បិទបាំង ដើម្បី​កុំ​ឲ្យ​កម្ទេច​ថ្ម​បេតុង​ធ្លា​ក់មក និង​ជៀស​វា​មានការ​ភ័យខ្លាច​ពី​អតិថិជន ដែល​ចូលមក​ជាវ​ទំនិញ​ក្នុង​តូប ដែលមាន​រង​នូវ​ការ​ប្រេះស្រាំ​ពិតាន​បែបនេះ​"​។​

​ចំណែក​បុរស​ម្នាក់ទៀត ជា​ម្ចាស់​តូប​វី​ង បាន​ប្រាប់​ប្រហាក់ប្រហែល​នឹង​អ្នកស្រី​ខាងលើ​ផងដែរ ប៉ុន្តែ​លោក​បាន​ថ្លែងថា ថ្ម​បេតុង​ពិតាន ដែល​ប្រេះ​ចេញ​ឆ្អឹង​ដែក បាន​ធ្លា​ក់មក ត្រូវ​អតិថិជន និង​បងប្អូន ដែល​មក​ជាវ​ទំនិញ​ក្នុង​ផ្សារ ដែល​បង្ក​ឲ្យ​មានការ​ភ័យខ្លាច និង​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ផងដែរ​។

​លោក​បាន​បន្តថា ថ្ម​ពិតាន​នេះ ភាគច្រើន​បាន​ប្រេះ​ធ្លាក់​នៅពេល​យប់ ព្រោះ​ពេលព្រឹក​ឡើងមក​បើក​តូប​ដើម្បី​រកស៊ី ស្រាប់តែ​ឃើញ​កម្ទេច​ថ្ម​ពិតាន បាន​ធ្លាក់​មកដល់​ឥដ្ឋការ៉ូ​ផ្នែក​ខាងក្រោម​ទៅហើយ​។​

​លោក​បាន​បន្តថា "​ការភ័យខ្លាច ក៏​ចេះតែ​ភ័យខ្លាច​ហើយ ប៉ុន្តែ​មិនដឹង​ធ្វើ​យ៉ាងម៉េច​ទេ​។ បើ​យើង​ជា​អ្នករកស៊ី​"​។​

​អាជីវករ​ម្នាក់ បាន​និយាយថា "​អាជីវករ ដែល​កំពុង​ប្រកបមុខរបរ​របស់ខ្លួន នាពេលនេះ បាន​ចូលមក​លក់ដូរ​និង​រកស៊ី​ក្នុង​ផ្សារ​អូរឫស្សី ចាប់តាំងពី​ឆ្នាំ​២០០០ មកម្ល៉េះ ក្រោយ​ពេលដែល​ផ្សារ​នេះ បាន​ស្ថាបនា​រួចរាល់ គឺមាន​រយៈពេល ១៥ ឆ្នាំ​ហើយ ហើយ​ផ្សារ​នេះ ក្រុមហ៊ុន​វិនិយោគ​ក្នុង​រយៈ ៧០ ឆ្នាំ ប៉ុន្តែ​មកដល់ពេលនេះ មាន​រយៈពេល​ទើបតែ ១៥ ប៉ុណ្ណោះ ប៉ុន្តែ​ផ្សារ​ត្រូវបាន​ប្រេះស្រាំ​ពិតាន​ទៅហើយ ចុះ​ទម្រាំ​ជាង ៥០ ឆ្នាំ​ទៀត ផ្សារ​មួយ​នេះ នឹងត្រូវ​ទៅជា​យ៉ាងម៉េច​ទៅវិញ​"​។​

​នៅវេលា​ម៉ោង ៩ និង ៥០ នាទី ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោកប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ រួម​នឹង​អភិបាលរង និង​មន្ត្រី​មួយចំនួនទៀត បាន​ចុះមក​ពិនិត្យ​ការរៀបចំ​សណ្ដាប់ធ្នាប់​នៅក្នុង​ផ្សារ​អូរឫស្សី ដោយ​លោក​លើកឡើង​ពី​ការចាប់អារម្មណ៍​២ ចំណុច ក្នុង​ផ្សារ​នោះ​។​

​នៅក្នុង​ការចុះពិនិត្យ​នោះ អភិបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការណែនាំ​ដល់​ក្រុមហ៊ុន ដែល​ទទួល​វិនិយោគ​ទៅលើ​ផ្សារ​អូរឫស្សី ឲ្យ​រៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​ផ្សារ​ឲ្យ​បានល្អ​ប្រសើរ​ជាង​នេះ ខណៈដែល​ផ្សារ​អូរឫស្សី ដែលជា​ផ្សារ​នៅក្នុង​ក្រុង បែរជា​គ្មាន​សោភ័ណភាព​ទាល់តែសោះ ហាក់ដូចជា​មិនមែនជា​ផ្សារ​នៅ​កណ្ដាល​ក្រុង​អីចឹង​។​

​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា នៅក្នុង​ការ​ចុះមក​ពិនិត្យ​នេះ មាន​ចំណុច ២ ដែល​លោក​ចាប់អារម្មណ៍​ខ្លាំង ដែល​តម្រូវ​ឲ្យ​កែប្រែ ទី​១.​ត្រូវ​រៀបចំ​ស្នាក់ការ​ឡើងវិញ ព្រោះ​មាន​លក្ខណៈ​តូចចង្អៀត​ពិបាកធ្វើ​ការ ទី​២.​ឲ្យ​មានការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សណ្ដាប់ធ្នាប់​សាធារណៈ​ទាំង​ខាងលើ និង​ខាងក្រៅ​ឲ្យ​បានល្អ ព្រោះ​ពេលនេះ ឃើញថា សណ្ដាប់ធ្នាប់​មិន​រៀបរយ​នោះទេ​៕