ស​ម្តេ​ច​តេ​ជោ ហ៊ុន សែន​៖ ក​ម្ពុ​ជា​ត្រូវ​ការ​ប្រា​ក់​ក​ម្ចី ​១២-១៦​ពាន់​លា​ន​ដុល្លារ ទៀត​ដើ​ម្បី​សម្រេ​ច​​ផែ​ន​ការ​អ​ភិ​វ​ឌ្ឍ​ន៍

ភ្នំពេញ៖ ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយ​ករ​ដ្ឋម​ន្រ្តី នៃ​កម្ពុ​ជា​បា​ន​បញ្ជា​ក់​ថា ក​ម្ពុ​ជា​ត្រូវ​កា​រ​ប្រា​ក់​កម្ចី​ប្រ​មា​ណ​ ១​២​-​ ១៦​ ពាន់​លាន​ដុល្លារ ថែម​ទៀ​ត​ដើ​ម្បី​ស​ម្រេច​ផែ​ន​កា​រ​អ​ភិ​វឌ្ឍ​ន៍​ក្នុង​រយៈ​ពេ​ល ១០​ឆ្នាំ​ទៅ​មុ​ខ​ (២​០១​៥​-​២​០​២​៥​)  ដែ​ល​បា​ន​ដា​ក់​ចេ​ញ​កា​ល​ពី​ខែ​សី​ហា​ ឆ្នាំ​២​០​១​៥​ កន្លង​ទៅ​នេះ ។ ក្នុងវេទិកាពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និងវិនិយោគិនពិភពលោកនាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នា​ថ្ងៃ​ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ស​ម្តេ​ច​តេ​ជោ ហ៊ុន សែន បា​ន​បញ្ជា​ក់​ថា​ ឈរ​លើ​ទ​ស្ស​ន​វិ​ស័យ​អ​ភិ​វឌ្ឍ​ឆ្ពោះ​ទៅ​ឆ្នាំ ២០  ៣០ កាល​ពី​ខែ​ សី​ហា ឆ្នាំ ២០១៥ រា​ជ​រដ្ឋា​ភិ​បា​ល​បា​ន​ដា​ក់​ចេ​ញ​នូ​វ​គោ​ល​ន​យោ​បា​យ​​អ​ភិ​វឌ្ឍ​ន៍​វិ​ ស័យ​ឧ​ស្សា​ហ​កម្ម  ២០១៥-២០២៥ ដែល​ជា​យុ​ទ្ធ​សា​ស្រ្ត​ថ្មី​រប​ស់​ជា​តិ ។ សម្តេចតេជោ បានបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តថ្មីរបស់ជាតិនេះ រាជរដ្ឋាភិបាលបានផ្តល់អាទិភាពខ្ពស់លើវិធាន ការ​គោល​សំ​ខា​ន់​ៗចំ​នួ​ន៤ រួម​មាន​៖ ១. កា​របញ្ចុះ​ត​ម្លៃ​អគ្គិ​ស​នី​សម្រា​ប់​តំ​បន់​ឧ​ស្សា​ហ​កម្ម​គោ​ល​ដៅ រួម​ទាំង​កា​រ​ ព​ង្រី​ក​វិ​សា​ល​ភាព​គ្រប​ដណ្ត​ប់ និង​ការ​លើ​ក​កម្ពស់​ភា​ព​ទុ​ក​ចិត្ត ក្នុង​ការ​ផ្គត់​ផ្គង់​ចរន្ត​អ​គ្គិ​ស​នី, ២. ការ​រៀប​ចំ […]