អាហារ ៥ ប្រភេទ ជួយ​ដុតបំផ្លាញ​កាឡូរី​បាន​ឆាប់រហ័ស​

Sanofi

១-​អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន​
​សាច់មាន់ ត្រី និង សាច់​សុទ្ធ ត្រូវការ​កម្រិត​កាឡូរី​ខ្លាំង​ដើម្បី​ដុត​រំលាយ​អាហារ និង ស្រូបយក​អាហារូបត្ថម្ភ ។ តាម​ការសិក្សា​មួយចំនួន​បាន​បង្ហាញថា បើ​អ្នក​ពិសា​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ច្រើន វា​នឹង​ជួយ​កាត់បន្ថយ​កម្រិត​កាឡូរី​បាន​ច្រើន​ផងដែរ ជាពិសេស​នៅក្នុង​ដំណើរ​ការដុត​រំលាយ​អាហារ ។

២-​ផឹកទឹក​
​កង្វះ​ជាតិ​ទឹក​អាចធ្វើឱ្យ​កម្រិត​រំលាយ​អាហារ​មានការ​ថយចុះ ដូច្នេះ​អ្នក​គួរ​ផឹកទឹក​ឱ្យបាន​ច្រើន ព្រោះ​វា​អាចជួយ​បង្កើន​ការរំលាយ​អាហារ​បាន​ឆាប់​។ តាម​ការសិក្សា​ឱ្យដឹងថា បើ​អ្នក​ផឹកទឹក​ក្នុង​ចំណុះ ១,៥ លីត្រ ក្នុង​មួយថ្ងៃ​រយៈពេល​មួយឆ្នាំ អាច​កាត់បន្ថយ​បាន ១៧.៤០០ កាឡូរី និង អាច​សម្រក​ទម្ងន់​បាន ២,៣ គីឡូក្រាម ។​

៣-​អាហារ​មាន​ជាតិ​ហឹរ​
​ចំពោះ​អាហារ​ដែលមាន​ជាតិ​ហឹរ និង គ្រឿងទេស​ផ្សេងៗ​ដោយ​រាប់ទាំង​ម្ទេស ខ្ទឹម ខ្ញី និង រមៀត ផង​នោះ គឺជា​កាតាលីករ​មួយ​សំខាន់បំផុត​ក្នុងការ​រំលាយ​អាហារ ។ ការ​ពិសា​អាហារ​ដែលមាន​ជាតិ​ហឹរ​ល្មម ជួយ​រំលាយ​អាហារ​បាន ២០ ភាគរយ ជាង​ការមិន​ពិសា ។

៤-​ផឹក «​តែ​»​បៃតង​
​ការផឹក​ទឹក​«​តែ​»​បៃតង​រៀងរាល់ថ្ងៃ​ក៏​ជា​វិធី​មួយ​ជួយ​កាត់បន្ថយ​កម្រិត​កាឡូរី​បាន​ផងដែរ ។ លើសពីនេះ​វា​ក៏​ជួយ​សម្រក​ជាតិ​ខ្លាញ់ និង កម្ចាត់​ជាតិពុល​ផ្សេងៗ​ចេញពី​រាងកាយ​។​

៥-​ប្រេងដូង​
​ប្រេងដូង គឺជា​សារធាតុ​មួយ​ជួយ​ជំរុញ​ការដុត​រំលាយ​អាហារ​បាន​ប្រសើរ​បំផុត និង ជួយ​កម្ចាត់​សារធាតុ​អាស៊ីដ​ខ្លាញ់​ក្នុង​រាងកាយ​ដោយ​បំប្លែង​ទៅជា​ថាមពល​។ តាម​ការសិក្សា​បានឱ្យដឹងថា ការ​លាយ​ប្រេងដូង និង ម្ទេស​នៅក្នុង​អាហារ អាចជួយ​បង្កើន​ការរំលាយ​អាហារ​បាន​លើសពី ៥០ ភាគរយ​ឯណោះ ៕​សុផល
​ ​ ​ ​

Related