មន្ត្រីនគរបាល​ខេត្តរតនគិរី ឈ្មោះ ប៉ែត ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​ស្រុក​យួន​

​ករណី​សមត្ថកិច្ច​ប្រដាប់អាវុធ​ក្នុង​ខេត្តរតនគិរី ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន តែងតែ​កើតមាន​ជា​បន្តបន្ទាប់​ដោយមាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​តាម​ដងផ្លូវ និង​សមត្ថកិច្ច​ច្រកព្រំដែន​ឬ​ច្រករបៀង​។ ជាក់ស្តែង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ រថយន្ត​ធុន​ដ្រា​១​គ្រឿង​ផ្ទុក​ឈើ​ប្រណីត​ពេញ ដែលជា​របស់​ឈ្មោះ ប៉ែត មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តរតនគិរី បាន​បែក​កង់​កណ្តាលផ្លូវ​នៅ​ចំណុច​ទួល​បឹង​កម្សាន្ត ភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។ ប៉ុន្តែ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចាត់វិធានការ​បង្ក្រាបរ​ថ​យន្ត​ដឹកឈើ​ប្រណីត​ខុសច្បាប់​របស់​មន្ត្រីនគរបាល​ឈ្មោះ ប៉ែត នោះទេ​។​

​មន្ត្រីនគរបាល​តូចតាច​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​ឈ្មោះ ប៉ែត ជា​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច តែងតែ​ប្រើប្រាស់​រថយន្ត​ម៉ាក​ធុន​ដ្រា​១​គ្រឿង​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ជា​យូរ​មកហើយ​។ រាល់​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណី​តរបស់​ឈ្មោះ ប៉ែត មិន​ដែលមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ឈរជើង​ក្នុង​ខេត្តរតនគិរី ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ចំណែក​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី ក៏​មិនបាន​ណែនាំ​ដល់​មន្ត្រីក្រោមឱវាទ​រប​ស់​ខ្លួន​ដែល​ប្រើប្រាស់​តួនាទី​ទៅ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ដូចជា ករណី​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​នោះទេ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មោះ ប៉ែត មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី បាន​ឲ្យ​ដឹង​ថាបើ​គ្មាន​ការបើក​ដៃ​ពី​មេៗ​ទេនោះ គឺ​ឈ្មោះ ប៉ែត មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​ឡើយ ហើយ​ការដឹកជញ្ជូន​ឈើ​ប្រណីត​អាច​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការប្រើប្រាស់​រថយន្ត​ម៉ាក​ធុន​ដ្រា​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន គឺអាច​បង់លុយ​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​ក្នុង​មួយខែៗ​ពី​៧​ម៉ឺន​ទៅ​១០​ម៉ឺន​ដុល្លារ ទើប​គ្មាន​ឧបសគ្គ​។ មានន័យថា​ឈ្មោះ ប៉ែត មាន​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​ពាក់ព័ន្ធ​និង​មន្ត្រី​ជំនាញ​ជាប្រចាំ ទើប​អាច​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត ហើយ​សូម្បីតែ​រថយន្ត​បែក​កង់​កណ្តាលផ្លូវ​ក្នុង​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ក៏​គ្មាន​សមត្ថកិច្ច​ណា​អើពើ​ដែរ​៕

MrMSP-1352MrMSP-1349 MrMSP-1350