សំណុំរឿង​រថយន្ត​បុក​ផ្ទះ​ឆាបឆេះ​ មិន​ទាន់​បញ្ចប់

រាជធានី​ភ្នំពេញ​ ៖ លោក ពុធ ធា​វី មេធា​វី​ការពារ​ក្តី​ឲ្យ​ក្រុម​គ្រួសារ​លោក ច​ន រ​ស្ម៊ី អាយុ​១៩​ឆ្នាំ ដែលជា​សង្សារ​របស់​កញ្ញា សាន់ អេ​ន​ណា អាយុ​២៣​ឆ្នាំ នៅ​ថ្ងៃ​ទី២០ វិច្ឆិកា បាន​ដាក់ពាក្យបណ្តឹង​ចូល​ ទៅអយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​មនុស្ស​ ចំនួន៣​នាក់ ចោទ​ពី​បទ​លាក់បាំង​ជន ជាប់ចោទ​បិទ​បាំង​ព័ត៌មាន និង​មនុស្ស
ឃាត​គិត​ទុកជា​មុន ។​

តាម​លោក​មេធាវី​លើក​ឡើង​ថា ហេតុការណ៍​បុក​ឆេះ​នោះ​មិនមែន​ដោយសារ​តែ​រថយន្ត​មួយ​បាន​ បើក​ដេញ​បុក​រថយន្ត​ ដែល​កញ្ញា សាន់ អេ​ន​ណា​ជិះ ។ នេះ​ជា​បណ្តឹង​លើក​ទី​២​ ហើយ ដែល​មុន​នេះ​ម្ចាស់​រថយន្ត​កាម​រី​ ហា​យ​ប្រ៊ី​ត ដែល​បុក​ឆេះ​ហើយ​នាង អេ​ន​ណា​បាន​ស្លាប់​ ក្នុង​រថយន្ត​ក៏​ត្រូវ​បាន​ប្តឹង​ដែរ ។

លោក​មេធាវី​បាន​លើក​ឡើង​ថា ការ​ដាក់​ពាក្យបណ្តឹង​នេះ លោក​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា តែ​រហូត​មក​ដល់​ពេល​នេះ​ តុលាការ​នៅ​មិន​ ទាន់​ចាត់ការ​នៅឡើយ​ទេ ។ នេះ​បើ​តាម​ការ​អះអាង​ របស់​លោក​មេធាវី ពុធ ធា​វី នៅ​ក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា នៅ​ឯ​ការិយាល័យ​មេធាវី នៅ​អគារ​ផាក​វ៉េ ក្នុង​ខណ្ឌចំការមន ។
សំណុំរឿង​នេះ​លោក​មេធាវី​ បាន​សន្និដ្ឋាន​ថា មិនមែន​ជា​រឿង​គ្រោះ ថ្នាក់​ចរាចរណ៍​ទេ តែ​វា​ជា​អំពើ​ឃាតកម្ម ដោយសារ​រថយន្ត​របស់​ ជន​បង្ក​ម្នាក់​ឈ្មោះ ស៊ា​ន ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ កាម​រី​ឆ្លាម​បើក​ ដេញ​បុក​រថយន្ត​របស់​កញ្ញា សាន់ អេ​ន​ណា ជា​សង្សារ​របស់​ កូនក្តី​លោក​ឈ្មោះ ច​ន រ​ស្ម៊ី ។

នៅ​ក្នុង​ពេល​សន្និសីទកាសែត សាក្សី​ចំនួន​៤​នាក់ ដែល​រួម​ទាំង​សង្សារ​របស់​កញ្ញា សាន់ អេ​ន​ណា ឈ្មោះ ច​ន រ​ស្ម៊ី ភេទ​ប្រុស និង​ឈ្មោះ ច​ន រតនា ភេទ​ប្រុស​(​ឪពុក​របស់ ច​ន រ​ស្ម៊ី និង ច​ន រ​ស្មើ​) បាន​ចេញ​មុខ​ បញ្ជាក់​ពី​ដំណើររឿង​មុន និង​ក្រោយ​ពេល​ដែល​ មាន​ករណី​រថយន្ត​ឆេះ និង​កញ្ញា សាន់ អេ​ន​ណា បាន​ស្លាប់​ក្នុង​ រថយន្ត​កាលពី​យប់​ថ្ងៃ​ទី​៧ វិច្ឆិកា ។ សាក្សី​បាន​និយាយ​ម្នាក់ ម្តង​ៗ​ពី​ករណី​នេះ ដែល​ពួក​គេ​បាន​បដិសេធ​ថា ឈ្មោះ ច​ន រ​ស្ម៊ី ជា​សង្សារ​របស់​កញ្ញា សាន់ អេ​ន​ណា​មិន​មាន​ វត្ត​មាននៅ​ក្នុង​ រថយន្ត​ជាមួយ​នាង អេ​ន​ណា​ទេ ។

នៅ​ក្នុង​ពាក្យបណ្តឹង​របស់​លោក​មេធាវី​ដែល​មាន​ស្នា​មេដៃ​របស់​ឈ្មោះ ច​ន រតនា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​ឪពុក​របស់​ឈ្មោះ ច​ន រ​ស្ម៊ី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ បាន​ដាក់​ចូល​ដល់​ តុលាការ​បាន​ ប្តឹង​មនុស្ស​ចំនួន​៣​នាក់ ដែល​ទាក់ទង​នឹង​រឿង​ ក្តី​ខាងលើ​នេះ គឺ​១-​ឈ្មោះ ស៊ា​ន ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​បុគ្គលិក​ ក្រុមហ៊ុន​មេគង្គ​ត្រេ​ត (Mekong Trade)  ២-​ឈ្មោះ​សុខ ប៉ា​ង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ និង​៣-​ឈ្មោះ ឆាយ ទិ​ត្យ​ធា​វី ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជា​ប្រពន្ធ​របស់​ឈ្មោះ សុខ ប៉ា​ង អ្នក​ទាំង​២​នាក់ ជា​ម្ចាស់ផ្ទះ​ ដែល​រៀបចំ​ពី​ធី​ជប់លៀង​ ដែល​កញ្ញា សាន់ អេ​ន​ណា ចូលរួម​មុន​ពេល​ កើតហេតុ ។

ក្នុង​ពេល​សន្និសីទកាសែត​លោក​មេធាវី​បាន​បញ្ជាក់​ថា ប្តី​ប្រពន្ធ​ឈ្មោះ សុខ ប៉ា​ង (​ប្តី​) និង​ប្រពន្ធ​ឈ្មោះ ឆាយ ទិ​ត្យ​ធា​វី បាន​ព្យាយាម​ លាក់បាំង​ព័ត៌មាន និង​លាក់បាំង​ជន សង្ស័យ​ឈ្មោះ ស៊ា​ន ធា​រិ​ទ្ធ ដែល​ប្រព្រឹត្ត​ ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន កាលពី​ម៉ោងជាង​ ១២​យប់​ថ្ងៃ​ទី​៧ វិច្ឆិកា ឈាន​ចូល​ថ្ងៃ​ទី​៨ វិច្ឆិកា ។ លោក​មេធាវី​បាន​បញ្ជាក់​ថា ក្នុង​ពេល​កើតហេតុ​នោះ​ កូនក្តី​របស់​លោក​មិន​ បាន​ស្ថិត​នៅ​ក្នុង​ឡាន​ទេ ។ លោក​អះអាង​ថា រថយន្ត​ម៉ាក TOYOTA Camary ផលិត​ឆ្នាំ​២០១២ គឺ​ឈ្មោះ សាន់ អេ​ន​ណា បាន​បើក​ចេញ​ទៅ​ពី​ផ្ទះ​ កូនក្តី​របស់​ លោក​ឈ្មោះ ច​ន រ​ស្ម៊ី តាំង​តែ​ពី​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា ។

ឈ្មោះ ច​ន រ​ស្មុ​ី បាន​និយាយ​នៅ​ក្នុង​ពេល​សន្និសីទកាសែត​ថា គាត់​បាន​ស្គាល់ឈ្មោះ ច​ន អេ​ន​ណា អស់​រយៈពេល​ ២​ឆ្នាំ​មក​ហើយ ។ តែ​នៅ​ពេល​កើតហេតុ​ គាត់​មិន​បាន​ស្ថិត​ នៅ​ជាមួយ​នាង​ទេ ព្រោះ​ពេល​នោះ​ សង្សារ​គាត់​ឈ្មោះ សាន់ អេ​ន​ណា បាន​ជិះ​រថយន្ត​របស់​គាត់​ តែ​ម្នាក់ឯង​ចេញពីផ្ទះ​ តាំងពី​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៧ ខែ វិច្ឆិកា រហូត​ដល់​ម៉ោង​១២​យប់​ ថ្ងៃ​ដដែល ទើប​មាន​ព័ត៌មាន​ថា​មាន​ គ្រោះថ្នាក់​ចរាចរណ៍​ បាន​កើតឡើង​បណ្តាល​ឱ្យ​នាង​ស្លាប់ ដោយ​ឆេះ​ភ្លើង​នៅ​ ក្នុង​រថយន្ត ។ មុន​ពេល​កើតហេតុ​គាត់​បាន​ ទូរស័ព្ទ​ទៅ​ អេ​ន​ណា​ជា​ច្រើន​ដង ដោយ​បាត់​នាង​យូរ​ពេក មិនឃើញ​ត្រឡប់​ មក​ផ្ទះ​វិញ ។ តែ​គាត់​បាន​អះអាង​ថា គាត់​ពិតជា​មិន​បាន ដឹង​ថា​នរណា​ជិះ​ក្នុង​ឡាន​ជាមួយ​ឈ្មោះ សាន់ អេ​ន​ណា​ទេ បានដឹង​តែត្រឹម​ថា នាង​បាន​ទៅ​ចូលរួម​ ពិធីជប់លៀង​នៅផ្ទះ​ឈ្មោះ សុខ ប៉ា​ង នៅ​ខណ្ឌឫស្សីកែវ ។

សាក្សី​ឈ្មោះ កាយ កន្និកា ភេទ​ស្រី បាន​និយាយ​ថា នាង​បានដឹង​ថា​នៅ​មុន​ពេល​កើតហេតុ នាង​បានឃើញ​ឈ្មោះ ច​ន រ​ស្ម៊ី នៅ​ក្នុងផ្ទះ មិន​បាន​ទៅ​ជាមួយ​ឈ្មោះ សាន់ អេ​ន​ណា​ទេ ។ ពេល​នោះ​ឈ្មោះ ច​ន រ​ស្ម៊ី បាន​បាត់​ អេ​ន​ណា​យ៉ូ​ពេក​ក៏​ ទូរស័ព្ទ​ទៅ​កាន់ អេ​ន​ណា​ខ្លាចក្រែង​មាន​ បញ្ហា​អ្វី​កើតឡើង​ចំពោះ​នាង ។​ក្រោយ​ពេល​ ដែល​ទូរស័ព្ទ​ចុង​ក្រោយ​នៅ​ម៉ោង​ប្រហែល​ ១២​យប់ ក៏​នាំ​គ្នា​ទៅ​កាន់​ ផ្ទះ​ឈ្មោះ សុខ ប៉ា​ង កន្លែង​ដែល​ឈ្មោះ អេ​ន​ណា នៅ​ទីនោះ តែ​មិន​បានឃើញ​នាង​ទេ ជួប​តែ​ម្ចាស់ផ្ទះ អ្វី​ក៏​ពួក​គេ​មិន​និយាយ​ ថា​អេ​ន​ណា​នៅឯណា​ទេ ។

លោក​មេធាវី​បាន​និយាយ​ថា មាន​គេ​បាន​ដាក់​ការ​សង្ស័យ​លើ​កូនក្តី​របស់​គាត់​ថា បាន​នៅ​ ជាមួយ​ឈ្មោះ សាន់ អេ​ន​ណា តែ​វា​មិន​ពិត​ទេ​ ព្រោះ​មាន​សាក្សី​ជា​ច្រើន​បាន ដឹង​ថា​ឈ្មោះ សាន់ អេ​ន​ណា បាន​ជិះ​រថយន្ត​ចេញ ពីផ្ទះ​របស់​ឈ្មោះ ច​ន រតនា ជា​ឪពុក​របស់​ឈ្មោះ ច​ន រ​ស្ម៊ី តែ​ម្នាក់ឯង​ទេ ដោយ​បាន​ប្រាប់​ថា នាង​ទៅ​ផ្ទះ​ឈ្មោះ​សុខ ប៉ា​ង និង​ប្រពន្ធ​ឈ្មោះ ឆាយ ទិ​ត្យ​ថា​រី ។ មេធាវី​បាន​អះអាង​ថា មាន​តែ​ប្តី​ប្រពន្ធ​នោះ​ទេ ដែល​ដឹង​ថា ​នរណា​នៅ​ក្នុង​ឡាន ឬ​ជិះ​រថយន្ត​ ជាមួយ​ឈ្មោះ សាន់ អេ​ន​ណា មុន​ពេល​ចេញពីផ្ទះ​របស់​ ពួក​គាត់​ផ្ទះ​លេខ A19E0 ផ្លូវ​៣៦​ក្រុម​១២ បូ​រី​ឫស្សី​កែវ ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។

ទោះបី​មានការ​អះអាង​ពី​មេធាវី​ការពារ​ក្តី​ក្រុម​គ្រួសារ​ម្ចាស់​រថយន្ត​ដែល​ឈ្មោះ សាន់ អេ​ន​ណា ជិះ​ក៏​ដោយ​ ថា​ជាប់​ពាក់ព័ន្ធ​នឹង​ ឈ្មោះ​មនុស្ស​៣​នាក់​(​សុខ ប៉ា​ង ស៊ា​ន ធា​រិ​ទ្ធ និង ឆាយ ទិ​ត្យ​ថា​រី​) តែ​គេ​មិន​អាច​ទាក់ទង​ សុំ​ការ​ពន្យល់​ពី​អ្នក​ទាំង​៣​នាក់ បាន​នៅឡើយ​ទេ ជុំវិញ​ការ​អះអាង​ របស់​លោក​មេធាវី ។ រហូត​ដល់​ពេល​នេះ​ តុលាការ​នៅ​ មិន​ទាន់​មាន​ចំណាត់ការ​ លើ​បណ្តឹង​របស់​មេធាវី ឬ​ឃាត់ខ្លួន​ជនសង្ស័យ​ ណា​ម្នាក់​នៅឡើយ​ទេ ខណៈ​អ្នក​រង​គ្រោះ​ ៧​គ្រួសារ ដោយសារ​រថយន្ត​បុក​ឆេះ​នោះ ក៏​បាន​ដាក់​ពាក្យបណ្តឹង​ ទៅ​ការិយាល័យ​ ចរាចរណ៍​ជើង​គោក ដោយ​ទារ​សំណង​ជា​ទឹក ប្រាក់​៨​ម៉ឺន​ដុល្លារ ៕
សំណុំរឿង​រថយន្ត​បុក​ផ្ទះ​ឆាបឆេះ​ មិន​ទាន់​បញ្ចប់

សំណុំរឿង​រថយន្ត​បុក​ផ្ទះ​ឆាបឆេះ​ មិន​ទាន់​បញ្ចប់
សំណុំរឿង​រថយន្ត​បុក​ផ្ទះ​ឆាបឆេះ​ មិន​ទាន់​បញ្ចប់
សំណុំរឿង​រថយន្ត​បុក​ផ្ទះ​ឆាបឆេះ​ មិន​ទាន់​បញ្ចប់
សំណុំរឿង​រថយន្ត​បុក​ផ្ទះ​ឆាបឆេះ​ មិន​ទាន់​បញ្ចប់
សំណុំរឿង​រថយន្ត​បុក​ផ្ទះ​ឆាបឆេះ​ មិន​ទាន់​បញ្ចប់
សំណុំរឿង​រថយន្ត​បុក​ផ្ទះ​ឆាបឆេះ​ មិន​ទាន់​បញ្ចប់
សំណុំរឿង​រថយន្ត​បុក​ផ្ទះ​ឆាបឆេះ​ មិន​ទាន់​បញ្ចប់
សំណុំរឿង​រថយន្ត​បុក​ផ្ទះ​ឆាបឆេះ​ មិន​ទាន់​បញ្ចប់
សំណុំរឿង​រថយន្ត​បុក​ផ្ទះ​ឆាបឆេះ​ មិន​ទាន់​បញ្ចប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត