បុរស​ម្នាក់​ត្រូវ​រថយន្ត​ដឹកស្រូវ​ បុក​អូស​៥០​ម៉ែត្រ​ស្លាប់

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ស្លាប់ខណៈ​កំពុង​ជិះ​ម៉ូតូ​​សុខ​ៗ ក៏​មាន​រថយន្ត​ដឹកស្រូវ​មួយ​គ្រឿង​បើក​ មកបុកពីក្រោយ​យ៉ាង​​ពេញទំហឹង និង​អូស​ជិត​៥០​​ម៉ែត្រ ហើយ​រថយន្ត​បង្ក​នោះ​ មិន​បាន​ឈប់​​ទេ ក៏​បន្ថែម​ល្បឿន​ទៅ​ បុក​រថយន្ត​២​គ្រឿង​ទៀត បណ្តាល​ឱ្យ​រថយន្ត​បង្ក​នោះ​ ក្រឡាប់​ធ្លាក់បាវស្រូវ​ពេញផ្លូវ តែ​ទោះបីជា​ យ៉ាងណា អ្នកបើកបរ​បង្ក​ ត្រូវ​​​នគរបាល​ចរាចរណ៍​ ឃាត់ខ្លួន​បាន ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ចន្លោះ​គីឡូ​លេខ​ ៣១​-៣២ ក្នុងភូមិ​បឹង​ព័ទ្ធ ឃុំ​ស្តុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភព​បា​ន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ម៉​ម សម អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុង ភូមិ​ទួល​ខ្មៀ​ស ឃុំ​ផុង ស្រុក​បរ​សេដ្ឋ ជិះ​ម៉ូតូ​ធុន​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1AV-1430 ។ ចំណែក​ឯ ជន​បង្ក​ឈ្មោះ​រឿង តារា អាយុ​៤៤​ឆ្នាំ ជិះពាក់ស្លាកលេខ 3A-​2120 ។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ ពី​ជើង​ទៅ​ត្បូង លុះ​មក​ចំណុច​កើតហេតុ ក៏​ជ្រុល​ទៅ​​ ម៉ូតូ​រួចអូសចម្ងាយ​ ជិត​​៥០​ម៉ែត្រ បណ្តាល​ឱ្យ​ ជន​រង​គ្រោះ​ស្លាប់​ នៅ​នឹង​កន្លែង ។ មិនតែប៉ុណ្ណោះ រថយន្ត​បង្ក​មិន​ព្រម​ឈប់​​ ដោះ​ស្រាយ​ទេ បាន​បន្ថែម​ល្បឿ​ន​​ប្រុង​គេចខ្លួន តែ​​​ជ្រុល​ទៅ​រថយន្ត​ ២​គ្រឿងទៀតទើប​ឃាត់ខ្លួន​បាន ។
បុរស​ម្នាក់​ត្រូវ​រថយន្ត​ដឹកស្រូវ​ បុក​អូស​៥០​ម៉ែត្រ​ស្លាប់

បុរស​ម្នាក់​ត្រូវ​រថយន្ត​ដឹកស្រូវ​ បុក​អូស​៥០​ម៉ែត្រ​ស្លាប់
បុរស​ម្នាក់​ត្រូវ​រថយន្ត​ដឹកស្រូវ​ បុក​អូស​៥០​ម៉ែត្រ​ស្លាប់
បុរស​ម្នាក់​ត្រូវ​រថយន្ត​ដឹកស្រូវ​ បុក​អូស​៥០​ម៉ែត្រ​ស្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត