ផឹកស៊ីកើតជម្លោះ រត់ទៅផ្ទះយកកាំបិត មកដេញកាប់គូជម្លោះ ស្ទើរដាច់ដៃ សមត្ថកិច្ច ឃាត់ខ្លួនពីរនាក់

បន្ទាយមានជ័យ៖ ជនដៃដល់ពីរនាក់ ដែលបានប្រើអំពើហឹង្សា កាប់ទៅលើគូជម្លោះ របស់ខ្លួនក្នុងវង់ផឹកស៊ីស្ទើរ តែដាច់កដៃម្ខាងនោះ ត្រូវបានកម្លាំងនគរបាល តាមស្រាវជ្រាវ និងឃាត់ខ្លួនជាបន្ដបន្ទាប់ រហូតមកដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ។

សូមបញ្ជាក់ថា ករណីកាប់ប្រហារគ្នា បណ្ដាលឱ្យរងរបួស យ៉ាងធ្ងន់ធ្ងរខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៨និង៤០នាទី យប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅចំណុចមណ្ឌល៥ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ។

អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ជនសង្ស័យទាំងពីរនាក់ ដែលកម្លាំងនគរបាល របស់លោកធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួននោះ រួមមានទី១ឈ្មោះ សូ ភក្ដី អាយុ១៨ឆ្នាំ រស់នៅភូមិ ប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល និងម្នាក់ ទៀតឈ្មោះ ស ចាន់ដេត អាយុ២៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត រីឯជនរងគ្រោះឈ្មោះ កៅ រឿន អាយុ២៩ឆ្នាំ រស់នៅភូមិប្រជាធម្មលិច រងរបួសត្រង់កដៃ ខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ ។

អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនបង្កបាននាំគ្នាផឹកស៊ី នៅមុខផ្ទះឈ្មោះ រ៉េត សម្បត្ដិ ហើយពេលកំពុងផឹកស៊ីនោះក៏ មានការឈ្លោះប្រកែកគ្នា យ៉ាងខ្លាំងរហូតធ្វើ ឱ្យឈ្មោះ ស ភក្ដី រត់ទៅផ្ទះយកកាំបិតមក កាប់ជនរងគ្រោះ ។ ពេលរត់ទៅដល់ផ្ទះជន សង្ស័យរូបនេះ បានជួបជាមួយបងជីដូនមួយ របស់ខ្លួនឈ្មោះ ស ចាន់ដេត ព្រមទាំងបក្ខ ពួកពីរនាក់ទៀត មិនទាន់ស្គាល់អត្ដសញ្ញាណ នាំគ្នាមកកាន់កន្លែងកើតហេតុ ហើយកាប់ ប្រហារទៅលើជនរងគ្រោះ បណ្ដាលឱ្យរបួស ត្រង់ដៃឆ្វេងតែម្ដង ។

លោកអធិការបានបន្ដទៀតថា ក្រោយ ពេលជនដៃដល់កាប់ប្រហារ ជនរងគ្រោះ ដែលមានតែម្នាក់ឯងនោះ បានរត់ទៅផ្ទះ ហើយបិទទ្វារ ប៉ុន្ដែឈ្មោះ ស ចាន់ដេត បានស្រែកឱ្យចេញមក ។ ក្រោយពីមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋរួចមក កម្លាំងនគរបាល មូលដ្ឋានបានចុះទៅជួយ អន្ដរាគមន៍ធ្វើការសួរនាំ ហើយឈានទៅដល់ការឃាត់ខ្លួនជន សង្ស័យបានម្នាក់ឈ្មោះ ស ចាន់ដេត រួចហើយបន្ដទៅឃាត់ខ្លួន ជនដៃដល់ម្នាក់ទៀតឈ្មោះ ស ភក្ដី ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានយកទៅសួរនាំ នៅអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធដោយ