ព្យាយាម​ប្រើ Facebook Messenger ល្អ​ជាង​មិន​ប្រើ​ប្រាស់វា

កាលពីមុនកម្មវិធី Facebook មិនដូច សព្វថ្ងៃឡើយ ព្រោះអី Chat វានៅជាប់ នឹងកម្មវិធី Facebook តែម្តង ដោយមិន ចាំបាច់អោយ យើងតម្លើង កម្មវិធីជំនួយ អ្វីផ្សេងៗឡើយ។ សព្វថ្ងៃនេះ ដោយសារ Facebook បញ្ចេញកម្មវិធី Facebook Messenger ហេតុដូច្នេះហើយ អ្នកមិនអាច Chat នៅលើ កម្មវិធី Facebook ផ្ទាល់ដូច ពីមុនទេ តែមាន វិធីម៉្យាង ដើម្បី Chat លើកម្មវិធី Facebook ដោយគ្រាន់តែទម្លាក់វាទៅ ជំនាន់ចាស់ ឬ Tweak ជំនួយ អ្នកមិន ចាំបាច់ប្រើ Facebook Messenger ទេ។

ព្យាយាម​ប្រើ Facebook Messenger ល្អ​ជាង​មិន​ប្រើ​ប្រាស់វា

អ្វីដែលអ្នកគ្រប់គ្នា កំពុងតែព្យាយាម គេចវេសពី Facebook Messenger សព្វថ្ងៃនេះ គឺខុស ទាំងស្រុង វាមិនមាន សុវត្ថិភាពដល់ គណនី Facebook របស់អ្នកឡើយ មិនត្រឹម តែប៉ុណ្ណោះ អ្នកមិនអាច ប្រើប្រាស់មុខងារ ដែលបំពាក់លើ Facebook Messenger បានពេញលេញ ទៀតផង។

បើយោងទៅតាមការស្រាវជ្រាវ ពីផ្នែកសន្តិសុខ ពត៌មានវិទ្យា នាពេល សព្វថ្ងៃនេះ អ្នកគួរតែ ប្រុងប្រយ័ត្នអោយ បានខ្ពស់ លើបណ្តាញ អ៊ីនធើណែត ទើបជា ការប្រសើរ ព្រោះសព្វថ្ងៃ កំពុងតែមាន បញ្ហាខ្លាំងពីសង្រ្គាម បច្ចេកវិទ្យា ដូច្នេះហើយ អ្នកអាចនឹង ក្លាយជាកូន អុកមួយ ដែលគេយក ទៅវាយប្រហារ លើស្ថាប័ន ណាមួយ ហើយប្រសិន បើគេតាម ចាប់ខ្លួន គឺចាប់អ្នក ផ្ទាល់តែម្តង ព្រោះអីអ្នក មានអត្តសញ្ញាណច្បាស់លាស់ តាមរយៈ IP ដែលអ្នក កំពុងប្រើប្រាស់។

យ៉ាងណាមិញ បច្ចុប្បន្ននេះ Facebook Messenger វាក៏ មានភាពរីក ចម្រើនខ្លាំងដែរ ជាមួយនឹងដំណើរការ លឿនរហ័ស រួមទាំង មុខងារសព្វគ្រប់ ដើម្បីអោយការ Chat មានភាព ងាយស្រួល ដូច្នេះហើយ អ្នកគួរតែ ប្រើកម្មវិធី Facebook និង កម្មវិធី Facebook Messenger នៅជំនាន់ ចុងក្រោយ ក្នុងពេល តែមួយទៅ វាមិនខាត អ្វីឡើយ តែបើអ្នក គិតថា ចង់បន្តការ ប្រើប្រាស់ ជំនាន់ចាស់ វាមាន ប្រយោជន៍ អ្នកអាចបន្ត ការប្រើ ប្រាស់បាន។

  • ដោយ: Meng
  • 12:48 PM, 21 November
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ