ពេល​នេះ iOS 9.1 មិន​មាន​កម្មវិធី​សម្រាប់ Jailbreak ទេ ប៉ុន្តែ iOS 9.2 ប្រហែល​ជាអាច

មួយរយៈក្រោយនេះ បញ្ហា Jailbreak ស្ងាត់ឈឹង តែម្តង ធ្វើអោយ ប្រិយមិត្ត ដែលកំពុងតែ រង់ចាំ Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS 9.1 មានការ ព្រួយបារម្ភ មិនអាច Jailbreak បាន ព្រោះលឺដំណឹង ថា ប្រព័ន្ធសុវត្ថិភាព វាខ្ពស់ ណាមួយចន្លោះ ប្រហោង iOS 9.1 ត្រូវបានគេ រកឃើញ និង លក់ទៅអោយ ក្រុមហ៊ុន ឯកជនមួយ។ ចាប់តាំងពី ពេលនោះមក ក្រុមហែកគុក ផ្សេងៗ ដូចជា TaiG និង Pangu ស្ងាត់ឈឹង គ្មានសកម្មភាព អ្វីសោះ សូម្បីតែ Status បង្ហើបក៏ គ្មានដែរ។

ពេល​នេះ iOS 9.1 មិន​មាន​កម្មវិធី​សម្រាប់ Jailbreak ទេ ប៉ុន្តែ iOS 9.2 ប្រហែល​ជាអាច

ដោយហេតុថា ប្រព័ន្ធប្រតិបត្តិការ iOS 9.1 វាកំពុងតែមាន ការតាម ដានច្រើន និងត្រូវបានគេ រកឃើញចន្លោះប្រហោង លក់អោយ ក្រុមហ៊ុន សន្តិសុខ ពត៌មានវិទ្យា ហើយមិនដឹង ថាក្រុមហ៊ុននោះ យកធ្វើ អ្វីដែរ ដូច្នេះ ក្រុមហែកគុក មិនធ្វើ កម្មវិធី Jailbreak សម្រាប់ iOS 9.1 ឡើយ ព្រោះប្រសិនបើ ធ្វើវាអាច នាំអោយ បែកធ្លាយកូដ ពិបាកនឹង Jailbreak នៅពេលក្រោយ។ ដូច្នេះ ក្រុមហែក គុកល្បីៗ ប្រហែលជា សម្រេចថា ចាំ iOS 9.2 ចេញជាផ្លូវការ សឹមបញ្ចេញ កម្មវិធី Jailbreak យកតែម្តង ប្រសើរជាជាង។

យ៉ាងណាមិញ ប្រព័ន្ធប្រតិបត្តិការ iOS 9.2 វាចេញដល់ Beta 4 ហើយកំពុងតែ ស្ថិតក្នុងការ តេស្តសាកល្បង និង យកចិត្ត ទុកដាក់ពី Apple យ៉ាងខ្លាំង ហើយប្រសិនបើ បញ្ហាកំហុសឆ្គង ទាំងឡាយ (Bug) ត្រូវបានកែ និង បញ្ចប់ត្រឹម iOS 9.2 Beta 4 នោះ វានឹងត្រូវ បញ្ចេញ ជាផ្លូវការ តែម្តង។ សរុបមក​ ប្រិយមិត្ត កុំរង់ចាំ Jailbreak សម្រាប់ iOS 9.1 អី តែយើងគ្រាន់ តែដឹងថា​ វានឹងមាន សង្ឃឹមច្រើន សម្រាប់ប្រព័ន្ធ ប្រតិបត្តិការ iOS 9.2 នៅពេលដែល វាចេញ ជាផ្លូវការ អាចនឹង Jailbreak បានភ្លាមៗ។

  • ដោយ: Meng
  • 1:38 PM, 21 November
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ