សេដ្ឋីអាថ៌កំបាំង ចំណាយលុយជាង ២សែនដុល្លារ ដើរប្រមូលទិញក្ដាម បង្កការភ្ញាក់ផ្អើល

ចិន៖ សេដ្ឋីអាថ៌កំបាំងម្នាក់ មកពីខេត្ដ  Zhejiang បានចំណាយប្រាក់ ១.២លានយ័ន ឬ ជិត ២សែនដុល្លារអាមេរិក ទិញក្ដាម និងព្រលែងពួកវា ចូលក្នុងទន្លេវិញ ដែលបង្កឲ្យមនុស្សជាច្រើន ឆ្ងល់គ្រប់ៗគ្នា។

យោងទៅតាមរបាយការណ៍ពី Qianjiang Evening Post បានឲ្យដឹងថា មានមនុស្សមួយក្រុម បានដើរទិញក្ដាម ជាច្រើនថ្ងៃពីអ្នកលក់ នៅក្នុងតំបន់អស់រលីង ក្នុងចំនួនប្រហែលជា ៥តោន។ នេះបើតាមសម្ដីអ្នកលក់ក្នុងតំបន់ បានឲ្យដឹងថា​ អ្នកទិញបានប្រើប្រាស់លុយសុទ្ធ ពេលបង់ប្រាក់ទិញក្ដាម ហើយនៅពេលដែល អ្នកលក់សួរថា ទិញក្ដាមទាំងនេះដើម្បីអ្វី? ស្រាប់តែអ្នកទិញ បែរជានិយាយថា ពួកគេនឹងព្រលែងក្ដាមទាំងនេះ ឲ្យមានសេរីភាព។ 

តាមរយៈអជ្ញាធរផ្នែកទីផ្សារបោះដុំ បានឲ្យដឹងថា ពួកគាត់មិនអាចចុះអន្ដរាគមន៍ ក្នុងហេតុការទិញក្ដាម ដ៏ច្រើនសន្ធឹកសន្ធាប់នេះទេ ដោយសារតែអ្នកទិញ មិនមានចេតនា ក្នុងការព្យាយាម បន្ដឹងតម្លៃអ្វីនោះទេ។ នៅក្នុងនោះ អជ្ញាធរជលផលខេត្ដនេះ បានព្រមាន ក្នុងការព្រលែងក្ដាមក្នុងចំនួនដ៏ច្រើននេះ ថាវានឹងអាចធ្វើឲ្យប៉ះពាល់ ទៅដល់សត្វផ្សេងៗទៀត ដែលពួកវាត្រៀមនឹង ចូលខ្លួន ឬញាស់នៅក្នុងទន្លេ ហើយបើតាមអ្នកជំនាញ បានបន្ថែមឲ្យដឹងថា ក្ដាមជាទូទៅនឹង នាំបាក់តេរីចូលទៅក្នុង ប្រព័ន្ធអេកូ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ ប្រភេទសត្វផ្សេងទៀត​​ ដែលពួកវាមិនធ្លាប់ស៊ាំ ឬស្គាល់ពីមុន។ 

យ៉ាងណាមិញ មានពួកសេដ្ឋីមួយចំនួន ចូលចិត្ដធ្វើទង្វើរដ៏ចម្លែកៗ ដូចជាកាលពីឆ្នាំមុន មានស្ដ្រីអ្នកមានទ្រព្យម្នាក់បានទិញ សត្វពស់មានពិសជាច្រើន និងព្រលែងចូលទៅក្នុង សួនសាធារណៈ៕

សេដ្ឋីអាថ៌កំបាំង ចំណាយលុយជាង ២សែនដុល្លារ ដើរប្រមូលទិញក្ដាម បង្កការភ្ញាក់ផ្អើល
រូបតំណាង

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • សេដ្ឋីអាថ៌កំបាំង ចំណាយលុយជាង ២សែនដុល្លារ ដើរប្រមូលទិញក្ដាម បង្កការភ្ញាក់ផ្អើល已关闭评论
  • 414 views
  • Hide Sidebar
    A+
Publish on:2015/11/21  Category:ប្លែកៗ