លោក​ត្រាំ អ៊ីវតឹក អំពាវនាវ ៩ ចំណុច ស្តីពី ការទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

ភ្នំពេញ: ​លោក​ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានចេញ​សេចក្តីអំពាវនាវ​ចំនួន​៩​ចំណុច ស្តីពី​ការទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៤ - ២៥ - ២៦ ខែវិច្ឆិកា​ឆ្នាំ​២០១៥​ខាងមុខនេះ​។​

​លោក​ត្រាំ អ៊ីវតឹក បាន​មានប្រសាសន៍​អំពាវនាវ​ថា អ្នកបើកបរ​រថយន្ត ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​រប​ស់​ខ្លួន​មុនពេល​ធ្វើ​ចរាចរណ៍ និង​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ឲ្យ​គ្រប់គ្នា​ជាប្រចាំ​។ អ្នកបើកបរ​ម៉ូតូ​និង​អ្នករួមដំណើរ ត្រូវ​ពាក់មួក​សុវត្ថិភាព អ្នកបើកបរ​សូម​បន្ថយល្បឿន​ទៅតាម​ស្ថានភាព​ផ្លូវ និង​ស្ថានភាព​ចរាចរណ៍ អ្នកបើកបរ​សូម​គោរព​សិទ្ធិ​អាទិភាព​នៅត្រង់​ផ្លូវ​ប្រសព្វ រថយន្ត​ដឹក​អ្នកដំណើរ រថយន្ត​ដឹកទំនិញ សូមកុំ​ផ្ទុក​មនុស្ស​ច្រើន ឬ​ទំនិញ​លើស​ច្បាប់​កំណត់ អ្នកបើកបរ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ និង​ការ​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក ដើម្បី​សម្រួល​នូវ​ស្ថានភាព​កកស្ទះ​ចរាចរណ៍ ជាពិសេស​អ្នកបើកបរ​ត្រូវ​ចងចាំ​នូវ​ពាក្យស្លោក "​បើ​ពិសា​គ្រឿង​ស្រវឹង​កុំ​បើកបរ​"​។​