សម្តេច​ហ៊ុនសែន កំពុង​ចូលរួម​ប្រជុំ​អាស៊ាន ឆ្លៀត Selfie ហើយ​សួរសុខទុក្ខ​ជនរួមជាតិ​ទៀត​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន នៅ​រសៀល​ថ្ងៃទី​២១​វិច្ឆិកា​នេះ កំពុង​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។ ប៉ុន្តែ​សម្តេច​បាន​ថតរូប Selfie ២ ប៉ុស្តិ៍ ហើយ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក ដោយ​សរសេរ​សារ​សួរសុខទុក្ខ​ជនរួមជាតិ ពិសេស​យុវជន នៅក្នុង និង​ក្រៅប្រទេស​។​

​សម្តេច​ហ៊ុនសែន បាន​សេរ​សេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក អមដោយ​រូបថត​របស់​សម្តេច​ថា "​នេះ​ជា​រូបថត ដែល​កំពង់​ប្រជុំ​អាស៊ាន នៅ​កូ​ឡា​លំ​ពួ ប្រទេស​ម៉ាឡេស៊ី​។ សុំ​សួរសុខទុក្ខ​បងប្អូន​ជនរួមជាតិ ពិសេស​ក្មួយៗ​យុវជន​នៅ​គ្រប់​ទីកន្លែង​ក្នុង នឹង​ក្រៅប្រទេស​"៕​

សម្តេច​ហ៊ុនសែន កំពុង​ចូលរួម​ប្រជុំ​អាស៊ាន ឆ្លៀត Selfie ហើយ​សួរសុខទុក្ខ​ជនរួមជាតិ​ទៀត​

សម្តេច​ហ៊ុនសែន កំពុង​ចូលរួម​ប្រជុំ​អាស៊ាន ឆ្លៀត Selfie ហើយ​សួរសុខទុក្ខ​ជនរួមជាតិ​ទៀត​

រូបភាពពីហ្វេសប៊ុកសម្តេចហ៊ុនសែន