មន្ត្រី​យោធា​ក្រុង​ម្នាក់​ត្រូវ​រថយន្ត​បុក​បោក​ក្បាល​របួសធ្ងន់ សង្ឃឹមរ​ស់តិច

ខេត្តរតនគិរី ៖ មន្ត្រី​ឃោ​ធា​ក្រុង​បាន​លុង​ម្នាក់​ខណៈ​ជិះ​ម៉ូតូ ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​រង​របួស​បោក​ក្បាល​ខាងក្រោយ និង​ចេញ​ឈាម​តាម​ត្រចៀក​ជា​ទម្ងន់ សង្ឃឹមរ​ស់តិច​ណាស់ រួច​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​បាន​បញ្ជូន​បន្ត​ទៅ​ប្រទេស​វៀតណាម ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា ២០១៥ ស្ថិត​ត្រង់​ចំណុច​មុខ​សាលា​អ​ន្ទេ
វា​សិ​ក​ដ្ឋា​ន ស្ថិត​ក្នុងភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។

យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា គេ​ឃើញ​ម៉ូតូ​ជិះ​ពី​ទិស​ដៅ​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ផ្លូវ​ចុះ​ចំណោទ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បើក​បញ្ច្រាសទិស​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន​បុក​យ៉ាង​ពេញទំហឹង ។ ហើយ​ក៏​បន្ថែម​ល្បឿន​យ៉ាង​លឿន ទំនង​មាន​ដឹកឈើ​ប្រណីត ព្រោះ​ភាគច្រើន​តាម​ផ្លូវ​នោះ មាន​រថយន្ត​ដឹកឈើ​ឆ្លងកាត់​ជា​ញឹកញាប់ ។

ប្រភព​បន្ត​ទៀត​ថា មន្ត្រី​យោធា​ដែល​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​អ៊ុ​ក កន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​យោធា​ក្រុង មាន​ទីលំនៅ​ភូមិ​ជ័យ​ជំនះ មាន​ប្រពន្ធ និង​កូន​ចំនួន​៥​នាក់ ។

ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ពណ៌​ស្លា​ទំ​ពាក់​ស្លាក់​លេខ​កំពង់ចាម​១A១៧៥៣​ម៉ូតូ​ខូចខាត​មួយ​កំណាត់​មុខ​ត្រូវ​បាន​សមត្ថកិច្ច​ចរាចរ​យក​ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាច​ផ្លូវ​គោ​គ​នៃ​ស្នងការ​រ​ដ្ឋា​ន​ខេត្ត​រង​ចាំ​ស្រាវជ្រាវ​រក​រថយន្ត​មក​ដោះស្រាយ​តាម​ក្រោយ​៕