យុវជន​៤នាក់ដេញ​ចាប់ចោរ​គាស់​ផ្ទះ​ ​ជាន់​ដាន​ចោរ​ ត្រូវ​ម្ចាស់ផ្ទះ​​​​ប្តឹង​​ចាប់​ខ្លួន​

រាជធានី​ភ្នំពេញ ៖ យុវជន​៤​នាក់​ត្រូវ​ជាន់​ដាន​ចោរលួច​គាស់​ផ្ទះ ដោយសារ​រើស​ធុងបាស់​មួយ ក្រោយ​ពី​ពួក​គេ​ដេញ​តាម​ចោរ​ចូល​ធ្វើ​សកម្មភាព​ជាក់ស្តែង ធ្វើ​ឱ្យ​ចោរ​នោះ​ភ័យ​រត់​បះដៃបះជើង ក៏​ធ្វើ​ឱ្យ​ធ្លាក់​ធុងបាស់ ហើយ​ភ្លាម​ៗ​នោះ យុវជន​៤​នាក់​បាន​រើស​ធុងបាស់​ដែល​ធ្លាក់​នោះ​ទុក បែរជា​ត្រូវ​ម្ចាស់ផ្ទះ​គេ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ពួក​គេ​ទៅ​វិញ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ចំណុច​ម្តុំ​សាលា​ជ័យ​ថា​វី ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

ប្រភព​ពី​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​ចាក់សោ​ចេញពីផ្ទះ ដែល​ទុក​ឱ្យ​មិត្តភក្តិ​របស់​គាត់​នៅ​ខាងក្នុង​ផ្ទះ មួយ​សន្ទុះ​​ក្រោយមក រូប​គាត់​ត្រលប់​មក​ផ្ទះ​វិញ ប៉ុន្ដែ​មិត្ត​ភ័ក្ដិ​របស់​គាត់​ប្រាប់​ថា មាន​ចោរលួច​គាស់​ផ្ទះ​បាត់ Computer ១​គ្រឿង Harddisk ១ ធុងបាស់ ១ ។

ភ្លាម​ៗ​នោះ គាត់​ក៏​បាន​រត់​ចេញ​មក​ក្រៅ​ផ្ទះ ហើយ​សនិ្ត​សុខ​ដែល​នៅ​ក្បែរ​នោះ​បាន​ប្រាប់​ថា មាន​មនុស្ស​៤​នាក់ ជិះ​ម៉ូតូ​កង់​បី​ទៅ​បាត់​ហើយ ដោយ​មាន​កាន់​របស់​ដូច​ជា​ធុងបាស់ រូប​គាត់​និ​ត​មិត្ត​ភ័ក្ដិ​បាន​ជិះ​ដេញ​តាម​រហូត​ដល់​ស្តូប​ណា​ន់​ជី​ង ក៏​ឃើញ​ក្រុម​សង្ស័យ​កំពុង​ជិះ​ម៉ូតូ​កង់​បី ក៏​បាន​ឃាត់​ឱ្យ​ម្ចាស់​កង់​៣​ឈប់ ដើម្បី​ធ្វើការ​សាកសួរ ។