បង់ក្លាដែស នឹងព្យួរ-ក មេដឹកនាំ បក្សប្រឆាំង ក្នុងរយៈពេល ប៉ុន្មានថ្ងៃខាងមុខទៀត

បង់ក្លាដែស ៖ មេដឹកនាំ បក្សប្រឆាំងសំខាន់ៗពីររូប ប្រចាំប្រទេសបង់ក្លាដែស នឹងត្រូវបានគេព្យូរ-ក ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត បន្ទាប់ពីបរាជ័យ ក្នុងសំណើដើម្បីសម្រាលទោសប្រហារជីវិត ខណៈដែលអាជ្ញាធរបានត្រៀមរៀបចំជាស្រេច ក្នុងការប្រហារជីវិត មេដឹកនាំទាំងពីរ នេះបើយោងតាម ការលើកឡើងរបស់មន្ត្រីយុត្តិធម៌ ដកស្រង់ដោយសារព័ត៌មាន បាងកកប៉ុស្ដិ៍ ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ។

សូមជម្រាបថា តុលាការកំពូល របស់ប្រទេសបង់ក្លាដែស បានច្រានចោល សំណើរបស់លោក Ali Ahsan Mohammad Mujahid និងលោក Salahuddin Quader Chowdhury ដែលស្នើសុំសម្រាលទោសប្រហារជីវិត ដោយសារអ្នកទាំងពីរ បានប្រព្រឹត្តបទឧក្រិដ្ឋជាច្រើន ក្នុងនោះរួមមាន ការសម្លាប់រង្គាលមនុស្ស ក្នុងសម័យសង្គ្រាមទាមទារឯករាជ្យជាមួយ ប៉ាគីស្ថាន កាលពីឆ្នាំ១៩៧១កន្លងទៅ ៕  

បង់ក្លាដែស នឹងព្យួរ-ក មេដឹកនាំ បក្សប្រឆាំង ក្នុងរយៈពេល ប៉ុន្មានថ្ងៃខាងមុខទៀត