មេដឹកនាំអាស៊ាន ជួបជុំគ្នា ពិភាក្សាលើការជំរុញ ដល់ការបង្កើត សហគមន៍អាស៊ាន ថ្ងៃ៣១ ធ្នូ គោលដៅ អភិវឌ្ឍន៍ឆ្នាំ២០២៥

កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ថា បណ្តាមេដឹកនាំមកពីប្រទេស ស្ថិតនៅក្នុងតំបន់អាស៊ី អាគ្នេយ៍ (អាស៊ាន) បានជួបប្រជុំគ្នា នៅថ្ងៃសៅរ៍ នេះ ដើម្បីធ្វើការពិភាក្សាគ្នា ស្តីអំពីការបង្កើតឡើង នូវសហគមន៍អាស៊ានតែមួយ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី៣១ ខែធ្នូ ខាងមុខ និងជាទស្សនវិស័យមួយ ក្នុងការអភិវឌ្ឍន៍នូវការរីកចម្រើនប្រទេស នៅឆ្នាំ២០២៥ ។

បើផ្អែកតាមប្រសាសន៍ របស់លោក Najib Razak នាយរដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងក្នុងពិធីបើកកិច្ចប្រុជុំ ដោយលោកបានសង្កត់ធ្ងន់ថា «យើងទាំងអស់គ្នា កំពុងស្ថិតនៅកូឡាឡំាពួរ ហើយនេះជាប្រវត្តិសាស្ត្រ សម្រាប់ប្រទេសជាតិទាំង១០ ។ ថ្ងៃស្អែកយើងនឹងប្រកាសជាផ្លូវការ នៃការពិភាក្សាគ្នាលើការបង្កើត ឲ្យអាស៊ានក្លាយជាសហគមន៍តែមួយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥» ។

លោកបានបន្តថា ការជួបប្រជុំគ្នានេះ «វាជាការខិតខំអស់ជាច្រើនទសវត្សរ៍មកហើយ ដើម្បីឲ្យដំណើរការឆ្ពោះទៅមុខទាំងអស់គ្នា» ។

លោកបានបន្ថែមថា ក្រោមប្រធានបទដ៏សំខាន់ «ពលរដ្ឋរបស់យើងទាំងអស់គ្នា សហគមន៍របស់យើង ទស្សនវិស័យរបស់យើង»។ កិច្ចប្រជុំនេះត្រូវបានគេរំពឹងថា មានដំណើរការ០២ថ្ងៃ ហើយកូឡាឡាំពួរ ជាអ្នកប្រកាសអំពីការបង្កើតឡើង នូវសហគមន៍អាស៊ាន នៅឆ្នាំ២០១៥នេះ ។

គួរបញ្ជាក់ថា សមាជិកអាស៊ាន មានបណ្តាប្រទេសចំនួន១០ ក្នុងនោះមានប្រ៊ុយនេ, កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ និងវៀតណាម ៕