ឯ​ក​ឧ​ត្ត​ម ហោ ណាំហុង ស្នើ​ឲ្យ​អា​ជ្ញា​ធរ មា​ន​ស​មត្ថ​កិច្ច អ​នុ​វត្ត​សា​ល​ដី​កា ចា​ប់​ខ្លួ​ន​ទណ្ឌិត​ សម ​រង្ស៊ី

ភ្នំពេញ៖ ថ្លែង​ចេញ​ពី​ទី​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រ​ទេ​ស​ម៉ា​ឡេ​ស៊ី នៅ​ថ្ងៃ​ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ឧ​បនា​យក​រ​ដ្ឋ​មន្រ្តី ហោ ណាំហុង រដ្ឋ​មន្រ្តីក្រ​សួ​ង​កា​រប​រ​ទេ​ស និង​កិ​ច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​កា​រ​អ​ន្តរ​ជា​តិ​ ស្នើ​ឲ្យ​អា​ជ្ញា​ធរ​មា​ន​ស​មត្ថ​កិច្ច​អ​នុ​វត្ត​សា​ល​ដី​កាចា​ប់​ខ្លួន​ទណ្ឌិ​ត សម រង្ស៊ី ប្រ​ធា​ន​គ​ណ​ប​ក្ស​ប្រឆាំ​ងនៅ​កម្ពុ​ជា ដើ​ម្បី​ស្រប​តា​ម​ច្បា​ប់​នៃ​នី​តិ​រដ្ឋ​កម្ពុ​ជា ។ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានដោយបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយមេធាវីរបស់ខ្ញុំ បា​ន​ស្នើ​សុំ​កា​ល​ពី​ថ្ងៃ​ទី ១៣ វិច្ឆិកា ២០១៥ ឲ្យ​តុ​លា​កា​រ​អ​នុ​វ​ត្ត​សា​ល​ដី​កា​ស្ថា​ព​រ លេខ១៧ ក្រ៥.ប ចុះថ្ងៃ​ទី​ ១២ មីនា ២០១៣ រប​ស់​ សា​លា​ឧទ្ធ​រ​ណ៍, ខ្ញុំ​សុំ​ឲ្យ​អា​ជ្ញា​ធ​រ​មា​ន​ស​ម​ត្ថ​កិ​ច្ច​អ​នុ​វត្ត​សា​ល​ដី​កា​ខា​ង​លើ​នេះ ចាប់​ខ្លួ​ន​ទ​ណ្ឌិ​ត សម រង្ស៊ី ដើ​ម្បីស្រប​តាម​ច្បា​ប់​នៃ​នី​តិ​រ​ដ្ឋ​ក​ម្ពុ​ជា»។ សូមជំរាបថា លោក សម រង្ស៊ី អតីតសមាជិករដ្ឋសភា និងជាប្រធានគណបក្សសង្រ្គោះជាតិ ត្រូ​វ​បា​ន​តុ​លាកា​រ​ក្រុ​ង​ភ្នំ​ពេ​ញ​ចេ​ញ​ដី​កា​ឱ្យ​ចា​ប់​ខ្លួ​ន កាល​ពី​ថ្ងៃ ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ខ​ណៈ​រូប​លោ​ក​នៅ​ក្រៅ​ប្រ​ទេ​ស […]