គ្រឿ​ង​អេ​ឡិ​ច​ត្រូ​និ​ក ដែ​ល​មិ​ន​ទា​ន់​ប​ង់​ពន្ធ​ជា​ង ៦០៦​លា​ន​រៀ​ល​ត្រូ​វ​បា​ន​មន្រ្តី​គយ​ប្រ​មូល​បា​ន​ប្រើ​រយៈ​តែ ២០ ថ្ងៃ​ក្នុ​ង​ខែ វិច្ឆិកា ឆ្នាំ ២០១៥

ភ្នំពេញ ៖ តាម​រ​យៈ​សេ​ច​ក្តី​ជូ​ន​ដំ​ណឹ​ង​​នា​ព្រឹ​ក​ថ្ងៃ​ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នេះ​អគ្គ​នា​យ​ក​ដ្ឋា​ន​គ​យ​ និ​ង​រដ្ឋា​ក​រ​ក​ម្ពុ​ជា​បន្ត អំ​ពា​វ​នា​វ​សា​ធា​រ​ណ​ជន ដែ​ល​ជា​ម្ចា​ស់​ទូរ​ស័ព្ទ និ​ង​គ្រឿង​អេ​ឡិច​ត្រូ​និ​ក គ្មា​ន​ពន្ធ​គ្រ​ប់​ប្រ​ភេ​ទ​ ដែ​ល​មិ​ន​ទា​ន់​បាន​ចូល មក​ប្រ​កា​ស​ប​ង់​ពន្ធ និ​ង​អា​ករ​ឲ្យ​រួស​រា​ន់​ទៅ​បំ​ពេ​ញ​កា​ត​ព្វ​កិ​ច្ច​ពន្ធ​ ដើ​ម្បី​ទ​ទួល​បា​ន​កា​រ​លើ​ក​លែ​ង​ផា​ក​ពិ​ន័យ​ខណៈ ដែ​ល​កា​រ​ឱ​សាន​វា​ទ នៃ​កា​រ​អ​នុ​គ្រោះ​ផា​ក​ពិ​ន័យ នឹ​ង​ផុត​កំ​ណ​ត់ នៅ​ថ្ងៃ​ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសឲ្យដឹងថា រយៈពេល២០ថ្ងៃ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ មាន​ម្ចា​ស់​ទូរ​ស័ព្ទ និង​គ្រឿង​អេ​ឡិច​ត្រូ​និក មិន​ទា​ន់​បង់​ពន្ធ​បា​ន​ស្ម័គ្រ​ចិត្ត ចូ​ល​ទៅ​បំ​ពេ​ញ​កា​ត​ព្វ​កិ​ច្ច​ពន្ធ និ​ង​អា​ក​រ​ ស​រុប​ជា​ទឹ​ក​ប្រា​ក់​ជា​ង ៦០៦​លាន​រៀល​ (៦០៦.៩៨១.៤០០​រៀល) ក្នុ​ង​នោះ​មា​ន​ទូរ​ស័ព្ទ និង Tablet ចំនួន ៨.៣៨៦ គ្រឿង ។ បើទោះបីជាយ៉ាងណា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានកើតសរសើរ និងថ្លែងអំណរគុណផងដែរ ដល់​ ម្ចាស់​ទូរ​ស័ព្ទ […]

  • គ្រឿ​ង​អេ​ឡិ​ច​ត្រូ​និ​ក ដែ​ល​មិ​ន​ទា​ន់​ប​ង់​ពន្ធ​ជា​ង ៦០៦​លា​ន​រៀ​ល​ត្រូ​វ​បា​ន​មន្រ្តី​គយ​ប្រ​មូល​បា​ន​ប្រើ​រយៈ​តែ ២០ ថ្ងៃ​ក្នុ​ង​ខែ វិច្ឆិកា ឆ្នាំ ២០១៥已关闭评论
  • 146 views
  • Hide Sidebar
    A+