ស្លាប់ ៣​នាក់ រ​ង​រ​បួ​ស​ធ្ងន់​ស្រា​ល ១១នាក់ ក្នុ​ង​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍​ទូ​ទាំ​ង​ប្រ​ទេ​ស​​ថ្ងៃ​ទី ២០ ខែ វិច្ឆិកា

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ម្សិ​ល​មិ​ញ​នេះមាន​គ្រោះ​ថ្នា​ក់​ច​រា​ច​រណ៍​ នៅ​ទូ​ទាំ​ង​ប្រ​ទេ​ស​ចំ​នួ​ន​ ៨ លើ​ក​(យ​ប់​៤​លើ​ក) ប​ណ្តា​ល​ឲ្យ​ម​នុ​ស្ស​ស្លាប់ ៣​នា​ក់ (ស្រី​​ម្នា​ក់) អ្ន​ក​រ​បួ​ស​ធ្ងន់ ៩​នា​ក់ (ស្រី២នាក់) និង​របួ​ស​ស្រា​ល ២​នាក់ (ប្រុស) នេះ​បើ​តា​ម​កា​រ​ចុះ​ផ្សា​យ រប​ស់​គេ​ហ​ទំ​ព័រ អគ្គ​ស្ន​ង​កា​រ​ន​គ​រ​បា​ល​ជា​តិ​ ។ ប្រភពព័ត៌មានដដែល បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ៨ លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១៤​គ្រឿង ក្នុង​នោះ​មា​ន​ម៉ូ​តូ​ចំ​នួ​ន ៧​គ្រឿង រថ​យន្ត​ធុ​ន​តូ​ច ៤គ្រឿង រ​ថ​យ​ន្ត​ធុ​ន​ធំ ១គ្រឿង យាន​ផ្សេ​ង​ៗ​២​គ្រឿ​ង​ ថ្មើ​រ​​ជើ​ង​ម្នា​ក់ ហើ​យ​មូ​ល​ហេ​តុ​ដែ​ល​ប​ណ្តា​ល​ឲ្យ​មា​ន​គ្រោះ​ថ្នា​ក់ រួ​ម​មា​ន​ល្មើ​ស​ល្បឿ​ន ២លើក, មិ​ន​គោ​រ​ព​សិ​ទ្ធ​ ៣​លើ​ក, បត់​គ្រោះ​ថ្នា​ក់ ១​លើ​ក, ស្រ​វឹង ១លើក, មិ​ន​ប្រ​កា​ន់​ស្តាំ ១​លើក, ក្នុង​នោះ ​អ្ន​ក​មិ​ន​ពា​ក់​មួ​​​ក​ពេ​ល​គ្រោះ​ថ្នា​ក់​មា​​ន​ ១០​នា​ក់​(យ​ប់​ ៥នា​ក់) ។ […]