រដ្ឋា​ភិ​បា​ល​​​ស​ម្រេ​ច​​ដ​ក​​យ​ក​​ឆ្នេរ​​សា​ធា​រ​ណៈ​​ទាំ​ង​​អ​ស់​​ពី​​ក្រុ​ម​ហ៊ុ​ន​​ឯ​ក​ជ​ន​​វិ​ញ

ភ្នំពេញ៖ រដ្ឋា​ភិ​បា​ល​​កម្ពុ​ជា ស​ម្រេច​​យ​ក​​ដី​​ឆ្នេ​​សា​ធារ​ណៈ​​មក​​គ្រ​ប់​គ្រង ខណៈ​​មា​ន​​ជ​ន​​ឆ្លៀត​​ឱ​កា​ស​​យក​​ដី​​តំ​បន់​​ឆ្នេរ​​ធ្វើ​ជា​​កម្ម​សិ​ទ្ធិ​​រប​ស់​​ខ្លួន ។ ថ្លែង​​ប្រា​ប់​​អ្នក​​សា​រព័ត៌​មា​ន​​ក្រោយ​​ចប់​​កិច្ច​​ប្រ​ជុំ​​រដ្ឋ​សភា នៅ​​ថ្ងៃ​​ទី​ ១៩ ខែ​ វិច្ឆិកា រវាង​រដ្ឋ​មន្ត្រី​​ក្រ​សួង​​ទេ​ស​ចរ​ណ៍ និង​​គ​ណៈ​កម្ម​កា​រ​ទី ​៧ នៃ​​រដ្ឋ​ស​ភា រដ្ឋ​មន្ត្រី​ក្រ​សួង​​ទេ​ស​ចរ​ណ៍​លោក ថោង ខុន លើ​ក​ឡើ​ង​​ថា បន្ទា​ប់​​ពី​​យ​ក​​ឆ្នេ​រ​នៅ​​តា​ម​​ប​ណ្តា​​ខេ​ត្ត​​ជា​ប់​​មា​ត់​​ស​មុ​ទ្រ រដ្ឋ​​នឹ​ង​​រៀ​ប​ចំ​​ឲ្យ​​មា​ន​​សោ​ភ​ណ​ភា​ព​​ដើ​ម្បី​​ទុ​ក​​ឲ្យ​​ព​ល​រដ្ឋ​​ដើ​រ​​លំ​ហែ​​កម្សា​ន្ត ។ ​ការ​សម្រេច​បែប​នេះ នៅ​ពេល​ដែល​តំបន់​ឆ្នេរ​បាន​ក្លាយ​ជា​កន្លែង​ទាក់ទាញ​ទេសចរណ៍​ទី​២ បន្ទាប់​ពី​ខេត្ត​សៀមរាប អង្គរ និង​ជា​តំបន់​សេដ្ឋកិច្ច​ទី​២ បន្ទាប់​ពី​រាជធានី​ភ្នំពេញ ប៉ុន្តែ​តំបន់​ឆ្នេរ​ត្រូវ​រួម​តូច​ដោយ​ក្រុម​ឈ្មួញ​មួយ​ចំនួន។ មន្ត្រី​សង្គម​ស៊ីវិល​នៅ​ខេត្ត​ជាប់​មាត់​ឆ្នេរ ស្វាគមន៍​ចំណាត់ការ​នេះ និង​ស្នើ​ឲ្យ​មាន​ការ​រៀបចំ​ឲ្យ​បាន​ស្អាត​ល្អ បំពាក់​ភ្លើង​បំភ្លឺ។ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន មាន​ប្រសាសន៍​ថា ចំណាត់​ការ​បែប​នេះ គឺ​មិន​ឲ្យ​មាន​សំណង់​រឹងមាំ ឬ​ការ​គ្រប់គ្រង​តំបន់​ឆ្នេរ​សាធារណៈ​ទៀត​ទេ។ ជាង​នេះ​ទៅ​ទៀត រដ្ឋ​នឹង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​ឲ្យ​មាន​សោភណភាព​ល្អ។ លោក​បន្ត​ទៀត​ថា នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ខាង​មុខ លោក​នឹង​កោះ​ហៅ​អភិបាល​ខេត្ត​ព្រះសីហនុ មក​ណែនាំ​បន្ថែម ខណៈ​ដែល​ខេត្ត​នេះ​រង​ការ​រំលោភ​បំពាន​ពី​ឈ្មួញ​ខ្លាំង។ ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ថោង ខុន ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ រួម​មាន​ខេត្ត​កំពត កែប […]