​ប​ង់​ក្លា​ដែ​ស នឹង​ព្យួរ​-ក មេ​ដឹ​ក​នាំ​ ប​ក្ស​ប្រ​ឆាំ​ង ក្នុ​ង​រ​យៈ​ពេ​ល ប៉ុ​ន្មា​ន​ថ្ងៃ​ខា​ង​មុខ​ទៀ​ត

បង់ក្លាដែស ៖ មេ​ដឹ​ក​នាំ ប​ក្ស​ប្រ​ឆាំ​ង​សំ​ខា​ន់​ៗ​ពី​រ​រូប ប្រ​ចាំ​ប្រ​ទេ​ស​ប​ង់​ក្លា​ដែ​ស នឹ​ង​ត្រូ​វ​បា​ន​គេ​ព្យូ​រ-ក​ ក្នុ​ង​រយៈ​ពេ​ល​ប៉ុ​ន្មា​ន​ថ្ងៃ​ខា​ង​មុ​ខ​ទៀ​ត បន្ទា​ប់​ពី​ប​រា​ជ័យ ក្នុ​ង​សំ​ណើ​ដើ​ម្បីស​ម្រា​ល​ទោ​ស​ប្រ​ហា​រ​ជី​វិ​ត​ ខ​ណៈ​ដែ​ល​អា​ជ្ញា​ធរ​បា​ន​ត្រៀ​ម​រៀ​ប​ចំ​ជា​ស្រេ​ច ក្នុ​ង​កា​រ​ប្រ​ហា​រ​ជី​វិ​ត មេ​ដឹ​កនាំ​ទាំ​ង​ពី​រ នេះ​បើ​យោ​ង​តា​ម កា​រ​លើ​ក​ឡើ​ង​រ​ប​ស់​ម​ន្ត្រី​យុ​ត្តិ​ធម៌​ ដ​ក​ស្រ​ង់​ដោ​យ​សា​រ​ព័​ត៌​មា​ន បា​ង​ក​ក​ប៉ុ​ស្ដិ៍ ចេ​ញ​ផ្សា​យ​នៅ​ថ្ងៃ​ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នេះ​។ សូមជម្រាបថា តុលាការកំពូល របស់ប្រទេសបង់ក្លាដែស បានច្រានចោល សំណើរបស់លោក Ali Ahsan Mohammad Mujahid និង​លោ​ក Salahuddin Quader Chowdhury ដែ​ល​ស្នើ​សុំ​សម្រា​ល​ទោ​ស​ប្រ​ហា​រ​ជី​វិ​ត​ ដោ​យ​សា​រ​អ្ន​ក​ទាំ​ង​ពី​រ បា​ន​ប្រ​ព្រឹ​ត្ត​ប​ទ​ឧ​ក្រិ​ដ្ឋ​ជា​ច្រើ​ន ក្នុ​ង​នោះ​រួ​ម​មា​ន​កា​រ​សម្លា​ប់​រង្គា​ល​ម​នុ​ស្ស​ ក្នុ​ង​ស​ម័យ​ស​ង្គ្រា​ម​ទា​ម​ទារ​ឯ​ក​រា​ជ្យ​ជា​មួយ ប៉ា​គី​ស្ថាន​កា​ល​ពី​ឆ្នាំ ១៩៧១ កន្លង​ទៅ ៕ ដោយ៖ ធីតា

  • ​ប​ង់​ក្លា​ដែ​ស នឹង​ព្យួរ​-ក មេ​ដឹ​ក​នាំ​ ប​ក្ស​ប្រ​ឆាំ​ង ក្នុ​ង​រ​យៈ​ពេ​ល ប៉ុ​ន្មា​ន​ថ្ងៃ​ខា​ង​មុខ​ទៀ​ត已关闭评论
  • 206 views
  • Hide Sidebar
    A+
Publish on:2015/11/21  Category:​អន្តរជាតិ