ប្រិយមិត្ត​យក ស្ដេច​ស Real Madrid ​ឬ​អ្នក​មាន​បុណ្យ Barcelona ​​នៅ​យប់​នេះ?


ប្រិយមិត្ត​យក ស្ដេច​ស Real Madrid ​ឬ​អ្នក​មាន​បុណ្យ Barcelona ​​នៅ​យប់​នេះ?

ការ​ប្រកួត​រវាង​ក្រុម Real Madrid ​និង Barcelona ​ឬ El Clasico ​របស់​អេស្ប៉ាញ ដែល​មាន​អ្នក​ទស្សនា​ជិត​១​ពាន់​លាន​នាក់​នៅ​ពាសពេញ​ពិភពលោក​នឹង​ឈាន​ចូល​មក​ដល់​នៅ​​ព្រឹក​ម៉ោង ០០:១៥​នាទី​រំលង​អាធ្រាត្រ​នេះ​ហើយ ។ ចាំ​មើល​ថា​តើ​ក្រុម​ណា​ជា​អ្នក​ឈ្នះ​ការ​ប្រកួត​នេះ បន្ទាប់​ពី​ក្រុម​ទាំង​ពីរ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ស្របពេល​កីឡាករ​ក្រុម​ទាំង​សងខាង​ក៏​ពេញ​ជើង​ល្អ​រៀង​ខ្លួន​ដែរ​នោះ។

 

ប្រិយមិត្ត​យក ស្ដេច​ស Real Madrid ​ឬ​អ្នក​មាន​បុណ្យ Barcelona ​​នៅ​យប់​នេះ?

 

សម្ដី​អ្នក​ចាត់ការ​ក្រុម​ទាំង​ពីរ

 

Luis Enrique ​អ្នក​ចាត់ការ​ក្រុម Barcelona ​បាន​និយាយ​ថា​លោក​គ្មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​ទេ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ Lionel Messi ​អាច​ត្រលប់​មក​ជួយ​ក្រុម​វិញ​បាន។ ខណៈ​ដែល​កីឡាករ​ផ្សេង​ទៀត​ដែល​ជា​តួរ​អង្ក​សំខាន់​ក៏​អាច​ចូល​លេង​បាន​ដែរ​នោះ។

 

ងាក​ទៅ​ខាង​លោក Rafa Benitez ​វិញ​បាន​បញ្ជាក់​ដែរ​ថា​ក្រុម​របស់​លោក​នឹង​លេង​ប្រយុទ្ធ​ឱ្យ​ខ្លាំង​ជាង​រាល់​ដង ដើម្បី​ស្វែងរក​គ្រាប់​បាល់​ទទួល​ជ័យជម្នះ។ “Real Madrid ​មាន​វិធី​ក្នុង​ការ​ប្រកួត​នេះ​ហើយ ដោយ​ត្រូវ​ព្យាយាម​វាយ​សម្រុក​ឱ្យ​បាន​ច្រើន ដើម្បី​យក​ជ័យជម្នះ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​ទាំង​មូល​ត្រូវ​រក្សា​ទម្រង់ការពារ​របស់​ខ្លួន​ឱ្យ​បាន​ជាប់​ផង​ដែរ ព្រោះ​អ្នក​គ្រប់គ្នា​បាន​ស្គាល់​ហើយ​ពី Barcelona ”។ សម្ដី Benitez ។

 

ជើង​កីឡាករ

 

ក្រុម Real Madrid ​ពេញ​ជើង​ល្អ​ណាស់​ក្នុង​ប្រកួត​នេះ ត្បិត​អី Sergio Ramos ​មាន​បញ្ហា​ស្មា​បន្តិច​ក៏​ដោយ។ Gareth Bale , James Rodriguez , Karim Benzema , Keylor Navas ដែល​ខកខាន​មិន​បាន​ចូល​លេង​ពេញ​ជើង​ក្នុង​ប្រកួត​មុន​ៗ សុទ្ធតែ​ជា​សះស្បើយ​១០០​%​អស់ ដោយ​រំពឹង​ថា​នឹង​អាច​ចូល​លេង​បាន​នៅ​ប្រកួត​នេះ។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង របស់​ក្រុម​អធិរាជ​ស​អាច​ជា Navas, Pepe, Ramos, Varane, Danilo, Kross, Modric, James, Benzema , Ronaldo ​និង​ Bale ។

 

ចំណែក​ឯ​ខាង​ក្រុម Barcelona ​វិញ Messi ​អាច​ចូល​លេង​បាន , Ivan Rakitic ​មិន​ទាន់​ច្បាស់ តែ​សង្ឃឹម​ច្រើន​ថា​អាច​ទៅ​រួច ខណៈ​ដែល Sergio Busquets ​វិញ​ក៏​ដូច​គ្នា។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​អាច​ជា Bravo, Pique, Alves, Alba, Mathieu, Busquets, Iniesta, Rakitic, Suarez, Neymar ​និង​ Messi ។

 

អ្វី​ដែល​ត្រូវ​ដឹង​ក្នុង​ប្រកួត​នេះ

 

El Clasico ​ជា​ការ​ប្រកួត​បាល់ទាត់​ដែល​មាន​ទូរទស្សន៍​​ផ្សាយ​​បន្ដ​ផ្ទាល់​ជាង​១៧០​ប្រទេស​នៅ​លើ​លោក​នេះ។ មាន​អ្នក​ទស្សនា​មិន​តិច​ជាង​៦០០​លាន​នាក់​នោះ​ទេ នៅ​តាម​កញ្ចក់​ទូរទស្សន៍​ ខណៈ​ដែល​មួយ​ចំនួន​ផ្សេង​ទៀត​មើល​តាម Online ។ អ្នក​កាសែត​៦០០​នាក់ ចេញ​ពី​២២០​ស្ថាប័ន​នឹង​មាន​វត្តមាន​នៅ​កីឡដ្ឋាន Bernabeu ​។ ​នឹង​មាន​ការ​ចាក់​បញ្ចាំង​ផ្ទាំង​ដ៏​ធំ​មួយ​នៅ​កីឡដ្ឋាន​ជាតិ​របស់​ប្រទេស​ឥណ្ឌូណេស៊ី ​ហើយ​រំពឹង​ថា​នឹង​មាន​អ្នក​ចូល​មើល​នៅ​ទីនោះ​មិន​តិច​ជាង​១០ ០០០​នាក់​នោះ​ទេ។ ប្រវត្តិ​ជួបគ្នា ២២៩លើក រវាងក្រុមទាំង២គឺ Real Madrid ឈ្នះ ៩២ដង , ស្មើ ៤៨ និង Barcelona ឈ្នះ ៨៩ដង (គិតគ្រប់កម្មវិធីប្រកួតទាំងអស់)។

 

ព្យាករណ៍​សម្រាប់​គូ​នេះ​គឺ Real Madrid ​២-២ Barcelona ៕

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ BBC